ព័ត៌មានអន្ដរជាតិ
ជប៉ុន-អាស៊ាន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ
ជប៉ុន និងមេដឹកនាំបណ្ដាប្រទេសអាស៊ាននៅថ្ងៃអាទិត្យនេះបានព្រមព្រៀងគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយបានឲ្យដឹងថា ជប៉ុន និងអាស៊ាន បានឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើច្បាប់មូលដ្ឋាន ក្នុងនោះមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងការធ្វើពាណិជ្ជកម្មដោយគ្មានការហាមឃាត់ផងដែរ ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងទៀតថា ជប៉ុន និងអាស៊ាន ក៏នឹងពង្រឹងការយល់ដឹងផងដែរអំពីដែនសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធដែនសមុទ្រ រួមទាំងធានាឲ្យបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ពោលស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ថា ជប៉ុនបាននឹងកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាមេដឹកនាំអាស៊ានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


