ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅភាគខាងជើងប្រទេសវៀតណាម ចុះទាបបំផុតដល់ ១.២អង្សាសេ
យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាមបានឲ្យដឹងថា រលកអាកាសធាតុត្រជាក់ បានបោកបក់កាត់ភាគពាយព្យនៃប្រទេសវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យ ដោយភ្នំ Mau Son ក្នុងខេត្ត Lang Son មានសីតុណ្ហភាពចុះទាបបំផុត ១.២អង្សាសេ។

តំបន់ភ្នំផ្សេងទៀតដូចជា Dong Van ក្នុងខេត្ត Ha Giang, Trung Khanh ក្នុងខេត្ត Cao Bang, Sa Pa ក្នុងខេត្ត Lao Cai ឬ Tam Dao ក្នុងខេត្ត Vinh Phuc ក៏ជួបអាកាសធាតុត្រជាក់ដែរ ពោលគឺសីតុណ្ហភាពមានចាប់ពី ៥.៨អង្សាសេ ដល់៩.៥អង្សាសេ។
ចំណែកនៅទីក្រុងហាណូយ វិញ, សីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ ទៅ ១៣ អង្សាសេ។ អាកាសធាតុត្រជាក់ ក៏បានគ្របដណ្តប់លើខេត្តនានានៅតំបន់ដីសណ្ដភាគខាងជើងផងដែរ។
ទន្ទឹមនោះ អ្នកស្រុកនៅភាគកណ្តាលឆៀងខាងជើងប្រទេសវៀតណាម កំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ពី ១៣ ទៅ ១៧ អង្សាសេ។

ប្រជាជននៅតំបន់កណ្តាលដីសណ្តរ និងតំបន់ភាគខាងជើង ត្រូវជួបភាពត្រជាក់ខ្លាំងនៅពេលយប់ និងពេលព្រឹកព្រលឹម ព្រោះមានភ្លៀងលាយព្រិល ជាពិសេសនៅតាមតំបន់ភ្នំ។
ជាធម្មតា ប្រទេសវៀតណាម មានអាកាសធាតុត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចាប់ពី ២២ដល់២៧អង្សាសេ ប៉ុន្តែតំបន់ខ្ពង់រាបភាគខាងជើងតែងតែមានអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់រៀងរាល់រដូវរងាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមអ្នកជំនាញខាងអាកាសធាតុបាននិយាយថា ប៉ុន្មានឆ្នាំមុន ប្រទេសវៀតណាម មានអាកាសធាតុត្រជាក់ខុសប្លែកពីធម្មតាដោយសារតែសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះ ដែលបង្កើតជាបាតុភូត La Niña៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


