Connect with us

ព័ត៌មានអន្ដរជាតិ

យុទ្ធនាការអាមេរិក កម្ចាត់ក្រុមគ្រឿងញៀន ធ្លាយដល់មហាសមុទ្រប៉ាស៊ីហ្វិក សម្លាប់មនុស្ស១៤នាក់ទៀត

បានផុស

នៅ

យុទ្ធនាការរបស់អាមេរិក កម្ចាត់ក្រុមជួញដូរគ្រឿងញៀនកាន់តែពង្រីកធំទៅៗ ដោយរាលដាលមកដល់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈកាលពីថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth អះអាងពីការសម្លាប់មនុស្សចំនួន១៤នាក់ ក្នុងការវាយប្រហារទូកចំនួន៤គ្រឿង។

(រូបថត៖ ក្រសួងការពារជាតិអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hegseth បញ្ជាក់ថា ការវាយប្រហារនេះគឺជាបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីកម្ចាត់ក្រុមជួញដូរគ្រឿងមិនឲ្យចូលអាមេរិក។ លោកបន្តថា ក្នុងប្រតិបត្តិការនោះ, ការវាយប្រហារលើកដំបូងបានផ្តាច់ជីវិតពួកគ្រឿងញៀន៧នាក់ ខណៈការវាយប្រហារពីរលើកបន្តបន្ទាប់សម្លាប់មនុស្ស៤និង៣នាក់ទៀត។ 

យោងតាមសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារនេះកើតឡើងនៅចម្ងាត ៦៤៣គីឡូម៉ែត្រ ពីទីក្រុងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក Acapulco ប្រទេសម៉ិកស៊ិក។

សូមជម្រាបថា គិតត្រឹមពេលនេះ​ យុទ្ធនាការអាមេរិក បានសម្លាប់មនុស្ស ៥៧នាក់ហើយ ស្របពេលការវាយប្រហារទាំងនេះ បានរុញភាពតានតឹងឲ្យកាន់តែឡើងកម្តៅខ្លាំងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី និងវ៉េណេស៊ុយអេឡា។

ក្នុងនោះ មានការវាយប្រហារចំនួន៤លើក ត្រូវបានធ្វើឡើងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាច្រកសម្រាប់ការជួញដូរគ្រឿងញៀនដ៏ធំ បំផុត៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ ជាលើកទីមួយអាមេរិក ​បើកការវាយប្រហារកម្ទេច​ទូកសង្ស័យដឹក​គ្រឿងញៀន​មហាសមុទ្រប៉ាស៊ីហ្វិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម