ព័ត៌មានអន្ដរជាតិ
សេវាជួលរថយន្តនៅ វៀតណាម ត្រូវប៉ាន់ខ្លាំង ក្រោយចប់ចូលឆ្នាំថ្មី
សេវាជួលឡាននៅវៀតណាមនៅដើមខែមីនា ឆ្នាំ ២០២៤ នេះកំពុងពេញនិយមខ្លាំងទាំងសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និងជាក្រុម ពិសេសការធ្វើដំណើរត្រឡប់មកក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News ។

ប្រភពដដែលបានឲ្យដឹងថា តម្រូវការជួលឡានកើនឡើងខ្លាំងនេះ ក៏ដោយសារតែតម្រូវការធ្វើដំណើរវិលត្រឡប់ទៅផ្ទះ ឬដំណើរកម្សាន្តផ្សេងៗដើម្បីបិទបញ្ចប់នៃរដូវកាលដើរលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ។
យោងតាមការស្ទង់មតិពីភ្នាក់ងារជួលឡាននៅទីក្រុងហាណូយបានឲ្យដឹងថា កំណើនតម្រូវការនេះបានកើនឡើងចាប់តាំងពីដើមខែមីនាមក ។ លោក Pham Minh ម្ចាស់ទីភ្នាក់ងារជួលឡាននៅក្រុងហាណូយបានឲ្យដឹងថា គ្រប់ឡានទាំងអស់របស់លោកដែលដាក់ជួល បានទទួលពេញៗគ្រប់កាលវិភាគចេញដំណើរដោយគ្មានសល់ពេលឈប់នោះឡើយ ។
លោក Minh លើកឡើងទៀតថា “តម្រូវការជួលឡានដើរកម្សាន្ត ទៅវត្ត ឬទៅដើរលេងក្នុងរដូវកាលឈប់បុណ្យចូលឆ្នាំ កើនឡើងខ្លាំង ពិសេសនាចុងសប្តាហ៍។ បើទោះបីជាតម្លៃកើន ៣០ ម៉ឺនដុង ស្មើ ១២.៥០ ដុល្លារអាមេរិកសម្រាប់តែទៅក៏ដោយ ប៉ុន្តែតម្លៃនេះនៅតែមានអតិថិជនច្រើនកក់ពេញៗ” ។
សម្រាប់ឡានពេញនិយមជួលនៅវៀតណាម មិនត្រឹមតែឡានតូច ៥ កៅអី ឬ ៧ កៅអីនោះទេ ប៉ុន្តែរថយន្ត ១៦ កៅអី ៣០ កៅអី និង ៤៥ កៅអីក៏នៅតែត្រូវប៉ាន់សម្រាប់ប្រជាជនវៀតណាម កក់ពេញៗសម្រាប់ការធ្វើដំណើរជាគ្រួសារ ឬជាក្រុមច្រើននាក់ផងដែរ ។

មកទល់ពេលបច្ចុប្បន្ននេះ នៅក្រុងហាណូយ ហាងឆេងតម្លៃជួលរថយន្ត ៤ កៅអី ដូចជាប្រភេទឡាន VinFast Fadil , Hyundai i10, Toyota Vios, Mazda3 នាថ្ងៃធ្វើការដើមសប្តាហ៍ មានតម្លៃប្រមាណពី ៦ សែន ទៅ ៨ សែនដុង គឺប្រមាណ ៣២.៤៥ ដុល្លារក្នុងមួយថ្ងៃ និងអាចឡើងដល់ ៩ សែនដល់ ១ លានដុងស្មើនឹង ៤០.៥៦ ដុល្លារអាមេរិកនាថ្ងៃចុងសប្តាហ៍ ។
ដោយឡែករថយន្ត ៧ កៅអីដូចជា Mitsubishi Xpander, XL7, Toyota Innova, Fortuner មានតម្លៃចាប់ពី ១.២ ទៅ ១.៥ លានដុង ស្មើ ៦០.៨៤ ដុលា្លរអាមេរិក និងរថយន្ត ១៦ កៅអី តម្លៃប្រមាណ ២ លានដុងប្រហែល ៨១ដុល្លារ ក្នុងករណីបើកដោយខ្លួនឯង និងតម្លៃអាចចរចាបន្ថែមសម្រាប់ការជួលទាំងតៃកុងឡាន ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


