ព័ត៌មានអន្ដរជាតិ
ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ
មហាសេដ្ឋីអចលនទ្រព្យហុងកុងលោក Eric Chu កាលពីថ្ងៃសុក្រត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទចូលដៃចូលជើងក្លែងបន្លំជាមួយប្រពន្ធរបស់លោកឈ្មោះ Truong My Lan ដែលនាំឲ្យធនាគារ Saigon Commercial Bank (SCB) ខាតបង់ប្រាក់ ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ។

ចៅក្រមបាននិយាយនៅឯតុលាការប្រជាជនទីក្រុងហូជីមិញថា លោក Chu វ័យ ៦៨ ឆ្នាំមានទោសទណ្ឌពីបទរំលោភលើបទប្បញ្ញត្តិផ្តល់ប្រាក់កម្ចីឥណទាន ។ ក្នុងនាមជាប្រធានក្រុមហ៊ុន Times Square Vietnam ដែលកាន់កាប់ភាគហ៊ុន ៩៩ ភាគរយ, លោក Chu បានចុះហត្ថលេខាលើឯកសារដាក់អគារ Times Square ជារបស់បញ្ចាំសម្រាប់ប្រាក់កម្ចីប្រមាណ ៧៣ លើក ខណៈការយល់ព្រមមួយលើកៗនាំឲ្យធនាគារ SCB ខាតលុយចំនួន ៩.១២ ពាន់ពាន់លានដុង ។
ចៅក្រមបានលើកឡើងទៀតថា ស្វាមីរបស់អតីតសេដ្ឋិនីវៀតណាមរូបនេះជាជនបរទេស ហើយមិនចេះនិយាយភាសាវៀតណាមនោះទេ ទើបលោកផ្ដល់សេចក្ដីទុកចិត្តទៅឲ្យភរិយារបស់លោកដែលជាប្រធានក្រុមហ៊ុន Van Thinh Phat ក្នុងការចុះហត្ថលេខាលើការអនុម័តលើឯកសារ ក៏ដូចជាគម្រោងផ្សេងៗទាំងដែលមិនដឹងពីគោលបំណងច្បាស់លាស់ ។

ស្របពេលជាមួយគ្នានេះ ភរិយារបស់លោក Chu គឺលោកស្រី Truong My Lan ក៏ទើបតែត្រូវបានតុលាការវៀតណាមកាត់ទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋចំនួន ៣ ករណីដូចជា ស៊ីសំណូក រំលោភលើបទប្បញ្ញត្តិធនាគារ និងកិបកេងបន្លំ ។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ លោកស្រី Truong My Lan និងបក្ខពួក បានទទួលប្រាក់កម្ចីចំនួន ២ ៥០០លើក និងបណ្តាលឲ្យធនាគារ SCB ខាតបង់ជាទឹកប្រាក់ ៦៧៧ ពាន់ពាន់លានដុង ហើយដើម្បីបិទបាំងកំហុសខុសឆ្គងនៅធនាគារមួយនេះ អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំរូបនេះក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទទៅសូកប៉ាន់សវនករនៃធនាគាររដ្ឋវៀតណាមថែមទៀត ។ ទោះយ៉ាងណា ក្នុងទោសទណ្ឌទាំងនេះ តុលាការក៏បញ្ជាឲ្យលោកស្រីផ្តល់សំណង ៦៧៣.៨ ពាន់ពាន់លានដុងដល់ធនាគារ SCB ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


