ព័ត៌មានអន្ដរជាតិ
តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?
ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោងរយៈពេល ៤ ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ ខណៈទេវធីតាព្រះនាម មហោធរទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម នឹងយាងចុះមកនាវេលាម៉ោង ១០ និង ២៤ នាទីយប់ ។

ទន្ទឹមនោះ ក៏មានប្រទេសអាស៊ាន ៣ ផ្សេងទៀតនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ដូចគ្នានឹងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងនោះរួមមាន ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ដោយគ្រាន់តែការរៀបចំខុសៗគ្នាទៅតាមប្រពៃណីរបស់ប្រទេសពួកគេ ។
ឡាវ
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវដែលគេស្គាល់ថា Pi Mai ក៏ដូចគ្នាទៅនឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរផងដែរ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ទោះយ៉ាងណា ឆ្នាំនេះឡាវបានដាក់ចេញសេចក្ដីណែនាំ ក៏ដូចជាការហាមប្រាមមួយចំនួន ក្នុងនោះមិនឲ្យមានការលេងទឹកក្នុងរូបភាពមួយចំនួន ដូចជាមិនឲ្យប្រើប្រាស់ទឹកកខ្វក់ ទឹកកក ស៊ីទែនទឹកធំៗ ហាមឃាត់ការស្លៀកសម្លៀកបំពាក់មិនសមរម្យ ក៏ដូចជាការបង្កសំឡេងកងរំពងរំខាន ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងហាមប្រាមលើការដុតផាវ ឬគ្រឿងផ្ទុះមួយចំនួនផងដែរ ។

ថៃ
ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ។

មុនឈានដល់បុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនេះ ប្រជាជនថៃបានរៀបចំសម្អាតផ្ទះសម្បែង ហើយនៅថ្ងៃបុណ្យប្រជាជនតែងទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ ពន្លែងសត្វចាប ការគោរពមនុស្សចាស់ និងការស្រង់ព្រះផងដែរ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺសកម្មភាពលេងកម្សាន្តដូចជា បាតម្សៅ និងលេងជះទឹកក្រអូបដាក់គ្នាជាដើម ។
មីយ៉ាន់ម៉ា
មីយ៉ានម៉ាក៏មានពិធីបុណ្យចូលឆ្នាំថ្មីផងដែរដែលគេហៅថា Thingyan ។ ក្នុងអំឡុងពេលនៃឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ប្រជាជនមីយ៉ាន់ម៉ា តែងធ្វើពិធីស្រង់អ្នកមានគុណ ដូចជាងូតទឹកជូនមាតា បិតា ជីដូនជីតាចាស់ៗ ។ ក្រោយមកមានការសម្ដែងសិល្បៈ រាំលេងកម្សាន្ត ក៏ដូចជាលេងបាចទឹកដាក់គ្នាជាដើម ។

ប៉ុន្តែយ៉ាងណាចំពោះឆ្នាំនេះវិញ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាអាចនឹងសប្បាយអបអរនឹងពិធីបុណ្យចូលឆ្នាំថ្មីនេះបាននោះទេ ដោយសារតែប្រទេសជាតិមិនទាន់មានសុខសន្តិភាពនៅឡើយ ពោលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតស៊ូទប់ទល់នឹងការប្រយុទ្ធជាមួយសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ចាប់តាំងពីរដ្ឋប្រហារទម្លាក់អំណាចរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក ។
គួរបញ្ជាក់ថា បណ្ដាប្រទេសអាស៊ីផ្សេងៗទៀតដែលកាន់សាសនាព្រះពុទ្ធដូចជា ឥណ្ឌា នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា ក៏រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរៀងៗខ្លួនស្រដៀងនឹងកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវផងដែរ ពោលចាប់ពីថ្ងៃទី១៣ ខែមេសាដូចគ្នា ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កាសែត WSJ ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹករបស់ អ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


