Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីមីយ៉ាន់ម៉ា ទៅដល់ថៃ រកវិធីគេចចេញពីវិបត្តិក្រោយរដ្ឋប្រហារ

បានផុស

នៅ

ប្រភពរដ្ឋាភិបាលថៃបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសដែលតែងតាំងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរតាមយន្តហោះទៅដល់ប្រទេសថៃហើយនៅថ្ងៃពុធនេះ ខណៈបណ្តាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិមួយ ដែលបានចាប់ផ្តើមនៅពេលកងទ័ពរបស់ខ្លួនកាន់កាប់អំណាចក្នុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពថៃបាននិយាយថា រដ្ឋមន្រ្តី Wunna Maung Lwin បានទៅដល់សម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចប្រឹងប្រែងការទូត របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈអ្នកប្រឆាំងរដ្ឋប្រហារ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវជាថ្មីម្តងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសឥណ្ឌូនេស៊ី បាននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងរកផ្លូវចេញពីវិបត្តិ ដោយមានជំនួយពីសមាជិកអាស៊ាន ប៉ុន្តែផែនការរបស់ប្រទេសនេះហាក់ដូចជាមិនចុះសម្រុង។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ប៉ុន្តែដំណើររបស់លោកស្រីត្រូវលុបចោលវិញ។ 

នៅសប្តាហ៍នេះ គេឃើញមានការប្រមូលផ្តុំទ្រង់ទ្រាយធំៗនិងការធ្វើកូដកម្មទូទៅ ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារនិងទាមទារឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ថ្វីបើមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើឲ្យមនុស្សស្លាប់ក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម