Connect with us

ព័ត៌មានអន្ដរជាតិ

១០ប្រទេស ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ជាង​គេ​ឆ្នាំ​២០២៤

បានផុស

នៅ

ចាប់​តាំង​ពី​បង្កើត​ឡើង​មក​នៅ​ក្នុង​ឆ្នាំ​១៩៤៥ អង្គការ​​ UNESCO បាន​ទទួល​ស្គាល់​នូវ​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក​​ចំនួន ១ ១៧២​កន្លែង​​ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ចំនួន ១៦៦។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​១០ ដែល​សម្បូរ​ទៅ​​​ដោយ​សម្បត្តិ​បេតិកភណ្ឌពិភពលោក​ច្រើន​ជាង​គេ គិត​ត្រឹម​ឆ្នាំ​២០២៤៖

១. ប្រទេស​អ៊ីតាលី

នៅ​អ៊ីតាលី អង្គការ UNESCO បាន​រក​ឃើញ​សម្បត្តិ​បេតិកណ្ឌ​ពិភពលោក​ចំនួន ៥៩កន្លែង។ បេតិកភណ្ឌ​​ដំបូង​គេ​ដែល UNESCO ទទួល​ស្គាល់​នៅ​អ៊ីតាលី គឺ​ជា បណ្ដុំ​នៃ​​គំនូរ​ចម្លាក់​លើ​ថ្ម​ក្នុង​​តំបន់ Valcamonica នៅ​ក្នុង​ឆ្នាំ​១៩៧៩។

គំនូរ​ចម្លាក់​លើ​ថ្ម​ក្នុង​​តំបន់ Valcamonica
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប្រទេស​ចិន

ចិន ​បាន​ចូល​ជា​សមាជិក​អនុ​សញ្ញា​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​១៩៨៥។ បច្ចុប្បន្ន សម្បតិ្ត​បេតិកភណ្ឌ​​​សរុប​នៅ​ចិន មាន​​ចំនួន ៥៧ កន្លែង ដោយ​ក្នុង​នោះ​មាន​ដូចជា មហាកំផែង​ប្រទេស​ចិន រាជវាំង Forbidden City និង​រូប​សំណាក​ទ័ព​​ចម្បាំង Terracotta ជា​ដើម។

រាជវាំង Forbidden City

៣. ប្រទេស​អាល្លឺម៉ង់

អាល្លឺម៉ង់ ជា​ប្រទេស​លំដាប់​ទី​៣ ដែល​មាន​សម្បត្តិ​បេតិកភណ្ឌពិភពលោក​ចំនួន ៥២​​កន្លែង។ ទីកន្លែង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​និង​ទាក់ទាញ​មាន​ដូចជា វិហារ Aachen Cathedral សារមន្ទីរ Museum Island និង​អគារ​ស្នាក់នៅ Wurzurg Residence ជា​ដើម។

វិហារ Aachen Cathedral

៤. ប្រទេស​បារាំង

ដូច​គ្នា​ទៅ​​នឹង​អាល្លឺម៉ង់ បារាំង​​ក៏​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន ៥២​កន្លែង​ផង​ដែរ ដូចជា ប៉ម Eiffel Tower កោះ Mont-Saint-Michel និង​រាជវាំង Versailles ជា​ដើម។

រាជវាំង Versailles

៥. ប្រទេស​អេស្ប៉ាញ

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​នៅ​អេស្ប៉ាញ មាន​ចំនួន ៥០​កន្លែង​ដូចជា រាជវាំង​ Alhambra វិហារ​ Sagrada Familia និង​ទីក្រុង​បុរាណ Toledo។

ទីក្រុង​បុរាណ Toledo

៦. ប្រទេស​ឥណ្ឌា

អង្គការ UNESCO បាន​រក​ឃើញ​បេតិកភណ្ឌ​ចំនួន ៤២​​កន្លែង​នៅ​ក្នុង​ប្រទេស​​​ឥណ្ឌា ដូចជា ចម្លាក់​រូង​ថ្ម Ellora បណ្ដុំ​សំណង់​ប្រាសាទ​ Mahabalipuram និង​វិហារ Khajuraho។

​វិហារ Khajuraho

៧. ប្រទេស​ម៉ិកស៊ិក

សម្បត្តិ​បេតិកភណ្ឌ​ល្បីៗ​ទាំង​៣៥​​កន្លែង​នៅ​ប្រទេស​ម៉ិកស៊ិក មាន​ដូចជា អគារ Chichén Itzá និង​​ទីតាំង​ប្រវត្តិសាស្ត្រ San Juan Teotihuacán។

អគារ Chichén Itzá

៨. ចក្រភព​អង់គ្លេស

​នៅ​ចក្រ​ភព​អង់គ្លេស មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន ៣៣​កន្លែង ដូចជា គំនរ​សិលា Stonehenge រាជវាំង Blenheim ទីក្រុង Bath និង​ស្ពាន Forth Bridge។

គំនរ​សិលា Stonehenge

៩. ប្រទេស​រុស្ស៊ី

អង្គការ UNESCO បាន​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​រុស្ស៊ី​ចំនួន ៣១​កន្លែង ដូចជា មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ Saint Petersburg បឹង Baikal និង​អគារ​បុរាណ Citadel។

មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ Saint Petersburg

១០. ប្រទេស​អ៉ីរ៉ង់

អ៉ីរ៉ង់ មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន ២៧ ដូចជា គំនូរ​ចម្លាក់​ថ្ម Persepolis និង​​ទីក្រុង​បុរាណ Isfahan ជាដើម៕

គំនូរ​ចម្លាក់​ថ្ម Persepolis

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម