ព័ត៌មានជាតិ
អគ្គនាយក UNESCO នឹងធ្វើដំណើរមកកម្ពុជាចុងឆ្នាំនេះ ខណៈកម្ពុជាអំពាវនាវឱ្យបញ្ចេញសំឡេងឱ្យកាន់តែខ្លាំងពីបញ្ហាព្រះវិហារ
អគ្គនាយកអង្គការ UNESCO លោក Khaled El-Enany ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំនេះ ដើម្បីអបអរខួប៧៥ឆ្នាំនៃការចូលជាសមាជិក UNESCO របស់កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ផងដែរ។ នេះបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Khaled El-Enny កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការយូណេស្គូ ទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះលោក Khaled បានជម្រាបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាលោកទើបតែជួបអ្នកជំនាញវាយតម្លៃលើការខូចខាត និងការត្រៀមផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រាសាទព្រះវិហារ ខណៈអង្គការនេះនឹងផ្ដល់ជំនួយថវិការបន្ទាប់មួយចំនួនដើម្បីគាំទ្រដល់ការអភិរក្ស និងសហការជាមួយសម្ព័ន្ធអន្តរជាតិសម្រាប់ការការពារបេតិកភណ្ឌលើបញ្ហានេះផងដែរ។
យ៉ាងណាក្ដីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យអង្គការយូណេស្គូបញ្ចេញសំឡេងកាន់តែខ្លាំងជាងមុនក្នុងការទប់ស្កាត់ការវាយប្រហារបន្ថែមទៀតលើតំបន់បេតិកភណ្ឌពិភពលោក ខណៈលោកបានជម្រាបលោក Khaled ថាថៃបានទម្លាក់គ្រាប់បែក និងការបាញ់អាវុធធុនធ្ងន់មកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។
លោកបានបញ្ជាក់ថា កម្ពុជាពុំបានប្រើប្រាស់ប្រាសាទព្រះវិហារក្នុងគោលបំណងយោធាទេ ប៉ុន្ដែពិតជាមានមន្ត្រីសន្ដិសុខខ្លះៗ សម្រាប់ការពារប្រាសាទដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់កម្ពុជា។

លោក Khaled បានបញ្ជាក់ថាលោកនឹងមកទស្សនកិច្ចនៅកម្ពុជានៅចុងឆ្នាំ២០២៦នេះ។
ក្នុងសង្គ្រាមកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ការបាញ់ផ្លោងជាច្រើនគ្រាប់មកលើប្រាសាទព្រះវិហារកម្ពុជា។ តាមរយៈការវាយតម្លៃប៉ាន់ស្មានរបស់អាជ្ញាធរជាតិព្រះវិហារ ប្រាសាទរងការខូចខាតសរុបចំនួន៥៦២កន្លែង ខណៈការស្ដារឡើងវិញត្រូវចំណាយពេលពី៥ទៅ១០ឆ្នាំ ហើយត្រូវការពេលពី២០ទៅ៣០ឆ្នាំទៀតដើម្បីឱ្យប្រាសាទអាចឈររឹងមាំឡើងវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


