Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញអង្គការយូណេស្កូ សម្តែងការរន្ធត់ក្រោយឃើញផ្ទាល់ការខូតខាតប្រាសាទ​ព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

អ្នកជំនាញអង្គការយូណេស្កូ (UNESCO) ដែលបានចុះទៅពិនិត្យវាយតម្លៃដោយផ្ទាល់នៃការខូចខាតប្រាសាទព្រះវិហារ បានបង្ហាញក្តីរន្ធត់ចំពោះការខូចខាតដ៏ធំធេងនៃសម្បត្តិបេតិភណ្ឌពិភពលោកមួយនេះ ដោយស្នាដៃទាហានថៃ។ នេះជាការគូសបញ្ជាក់របស់លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក្នុងវេទិកាសារព័ត៌មាន នាព្រឹកថ្ងៃទី០៦ មេសា។

លោក គង់ ពុទ្ធិការ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយស្រឡះពីការឃើញតាមរយៈរូបភាព អ្នកជំនាញអង្គការយូណេស្កូ អះអាងថា ការខូចខាតប្រាសាទព្រះវិហារ មានទំហំធំរាប់ពាន់រាប់ម៉ឺនដងលើសពីការឃើញតាមរយៈរូបភាព។ ដើម្បីឱ្យកម្ពុជាស្តារ និងទប់ស្កាត់ការខូចខាតបឋម នៃប្រាសាទព្រះវិហារដែលសម្បត្តិបេតិកភណ្ឌពិភពលោក យូណេស្កូកំពុងរៀបចំមូលនិធិសង្គ្រោះបន្ទាន់មួយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យអង្គការយូណេស្កូ បញ្ជូនអ្នកជំនាញការដើម្បីចុះមកពិនិត្យវាយតម្លៃប្រាសាទព្រះវិហារ។ អ្វីដែលជាចំណុចវិជ្ជមាន យូណេស្កូ បានបញ្ជូនមន្រ្តីជំនាញការពីររូប កាលពីដើមមីនា ឆ្នាំ ២០២៦ ដើម្បីចុះពិនិត្យនិងវាយតម្លៃ។ លោក គង់ ពុទ្ធិការ គូសបញ្ជាក់ថា៖«អ្វីដែលគាត់បានឃើញគឺការរន្ធត់មួយឃើញនូវសោកនាដកម្មសម្បត្តិបេតិកភណ្ឌបំផ្លាញដោយស្នាដៃរបស់មនុស្ស(យោធាថៃ) គាត់មិននឹកស្មានថាការបំផ្លិចបំផ្លាញមានទំហំធំធេងដល់ម្លឹង»។

ដើម្បីស្រាយចម្ងល់មហាជន លោក គង់ ពុន្ធិការ បានពន្យល់ថា អង្គការយូណេស្កូ មិនមែនជាស្ថាប័នតុលាការ ដែលសម្រេចថា អ្នកណាខុស អ្នកណាត្រូវទេនោះទេ ពោលយូណេស្កូ គឺជាអង្គការដែលធ្វើការងារទៅលើបច្ចេកទេសជំនាញ។ លោកថា៖«អ៊ីចឹង!អ្វីដែលគាត់អាចធ្វើបានគឺក្នុងកម្រិតជំនាញ គឺហាមឃាត់មិនឱ្យមានការវាយប្រហារបន្តទៀត។ ហើយគាត់អាចធ្វើទៅបានគឺបញ្ជូនមន្រ្តីជំនាញការចុះពិនិត្យជាក់ស្តែង វាយតម្លៃទំហំខូចខាតជាក់ស្តែង ដើម្បីធ្វើបាយការណ៍ដាក់បញ្ជូនទៅអគ្គនាយកអង្គការយូណេស្កូ ដើម្បីធ្វើការបន្តទៀត។

លោកបន្តថា អង្គការយូណេស្កូ ជាស្ថាប័នអព្យាក្រឹត្យ ដែលមានសមាជិករហូតជាង ១៩០ប្រទេស ដូច្នេះមិនអាចធ្វើទៅតាមអ្វីដែលខ្មែរយើងចង់បាននោះទេ។

នៅចំពោះមុខ សម្រាប់ផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មាន៣ចំណុចធំៗ គឺ សម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនលើសលប់, ប្រមូលបំណែកថ្មបាក់បែកទាំងអស់, ថតរូបទុកធ្វើជាឯកសារ។ នេះបើតាមការសិក្សា និងវាតម្លៃបឋមរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្រ្តីជំនាញអង្គការយូណេស្កូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម