ព័ត៌មានអន្ដរជាតិ
អង់គ្លេស និយាយថា មិនចង់ធ្វើសង្គ្រាមដោយផ្ទាល់ជាមួយ រុស្ស៊ី
ថ្លែងទៅកាន់ BBC កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានគូសបញ្ជាក់ថា ប្រទេសលោកខាងលិច មិនចង់បានការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយរុស្ស៊ី ជុំវិញបញ្ហាជម្លោះអ៊ុយក្រែនទេ រីឯអាល្លឺម៉ង់ ក៏មិនចង់ផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ទីក្រុងកៀវដែរ ដោយសារខ្លាចថា មីស៊ីលទាំងនោះនឹងត្រូវបានប្រើដើម្បីវាយប្រហារគោលដៅក្នុងតំបន់គ្រីមៀ របស់រុស្ស៊ី។

រដ្ឋមន្ត្រីរូបនេះពន្យល់ថា លោកខាងលិច មិនបាញ់ទម្លាក់មីស៊ីលរុស្ស៊ីដែលហោះចូលអ៊ុយក្រែន ព្រោះតែមិនចង់មានជម្លោះផ្ទាល់ជាមួយទីក្រុងមូស្គូ លោកខាងលិចគ្មានបំណងចម្បាំងសង្គ្រាមទេ។
ដោយឡែក ក្នុងបទសម្ភាសន៍មួយទៀតជាមួយ Sky News កាលពីថ្ងៃអាទិត្យដដែលនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស កំពុងគិតគូរយ៉ាងដិតដល់ជាទីបំផុត អំពីវិធីដែលអ៊ុយក្រែនអាចប្រើអាវុធរបស់ខ្លួន និងការដែលប្រទេសដទៃទៀត អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធរបស់ពួកគេ តាមអង់គ្លេស ដើម្បីវាយប្រហារតំបន់គ្រីមៀ។

រម្លឹកទៅកាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Shapps ប្រកាសថា ចក្រភពអង់គ្លេស បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួនបាន ដើម្បីវាយប្រហារឧបទ្វីប ដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ២០១៤ ក្រោយការធ្វើប្រជាមតិ។ យ៉ាងណាមិញ ប្រទេសភាគច្រើនមិនទទួលស្គាល់ទឹកដីនេះថាជារុស្ស៊ីឡើយ។
មិនមែនតែលោក Shapps ទេ, កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron ក៏បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើអាវុធផ្តល់ដោយទីក្រុងឡុងដ៍ យកទៅវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបដោយកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស និងព្រមានថា ទីក្រុងមូស្គូ សូមរក្សាសិទ្ធិសងសឹកប្រឆាំង សព្វាវុធនិងគ្រឿងសឹករបស់អង់គ្លេសទាំងអស់នៅលើទឹកដីនៃអ៊ុយក្រែន និងលើសពីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


