Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ

បានផុស

នៅ

មិនទាន់បានមួយខែផង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Cameron បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន យកទៅវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីនោះ ស្រាប់តែពេលនេះ រដ្ឋមន្ត្រីការពារជាតិក្នុងទីក្រុងឡុងដ៍ ក៏ចេញមុខប្រកាសដោយចំហដែរថា កងកម្លាំងទីក្រុងកៀវ​ អាចប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយអង់គ្លេស បាញ់ប្រហារនៅឧបទ្វីបគ្រីមៀ របស់រុស្ស៊ីបាន។

ស្ពានគ្រីមៀ (រូបថត​៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកកាសែតក្នុងសន្និសីទកងទ័ពជើងទឹកនិងត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RT កាលពីថ្ងៃអង្គារទី១៤ខែឧសភា លោក Grant Shapps បញ្ជាក់ថា តំបន់គ្រីមៀ ត្រូវរុស្ស៊ីកាត់យកក្រោយការធ្វើប្រជាមតិឆ្នាំ២០១៤ ប៉ុន្តែទីក្រុងឡុងដ៍នៅតែចាត់ទុកវាជាផ្នែកនៃដែនដីអ៊ុយក្រែន ដូច្នេះកងកម្លាំងរបស់លោក ហ្សេលេនស្គី អាចប្រើប្រាស់សព្វាវុធរបស់អង់គ្លេស វាយប្រហារទីនោះបាន។

លោក Shapps អះអាងថា ចក្រភពអង់គ្លេស មិនអាចទទួលយកបានឡើយ បើរុស្ស៊ីឈ្នះសង្គ្រាម ហើយលោកថែមអំពាវនាវឲ្យបណ្តាប្រទេសជាមិត្ត សម្រុកបញ្ជូនសព្វាវុធ ទៅកាន់ទីក្រុងកៀវ ឲ្យកាន់តែខ្លាំងទៀតផង។ ទោះបែបនេះក្តី នៅពេលសាកសួរថាតើ អង់គ្លេសនឹងបញ្ជូនអាវុធអ្វីទៀតទៅឲ្យអ៊ុយក្រែន, រដ្ឋមន្ត្រីខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps (រូបថត៖ PA)

សូមរម្លឹកជាថ្មីទៅ២សប្តាហ៍មុនបន្តិច, កាលនោះលោក Cameron បញ្ជាក់ថា អ៊ុយក្រែន មានសិទ្ធចង់ប្រើប្រាស់អាវុធរបស់អង់គ្លេសតាមរបៀបណាក៏បាន ចង់វាយប្រហារគោលដៅលើទឹកដីរុស្ស៊ីក៏បាន។

យ៉ាងណា ទីក្រុងមូស្គូ ធ្លាប់ព្រមានរួចមកហើយថា បើមានការវាយប្រហារណាមួយមែន ខ្លួនអាចសងសឹក ដោយកម្ទេចគោលដៅយោធាអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន ឬលើសពីនេះទៀត។

(រូបថត៖ Alamy)

ពាក់ព័ន្ធការលើកឡើងរបស់លោក Cameron ទៀតសោត រុស្ស៊ី​បាន​ថ្កោលទោស ហើយចាត់ទុកវាជា​សេចក្តីថ្លែងការណ៍​ដ៏​គ្រោះថ្នាក់​​ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ព្រមានថា “ពាក្យសម្តីបែបនេះ ជាការជំរុញដោយផ្ទាល់ ឲ្យភាពតានតឹងជុំវិញជម្លោះអ៊ុយក្រែន ឈានដល់កម្រិតថ្មី ដែលនឹងអាចគំរាមកំហែងដល់សន្តិសុខអឺរ៉ុបថែមទៀតផង”។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏លើកឡើងដែរថា សម្តីរបស់លោក Cameron គឺស្មើនឹងការទទួលស្គាល់ថា លោកខាងលិចពិតជាជាប់ពាក់ព័ន្ធនៅក្នុង សង្រ្គាមកូនកាត់ ប្រឆាំងទីក្រុងមូស្គូមែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ Saba)

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖​ អង់គ្លេស បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងទឹកដីរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៨ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម