ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងឆ្ពោះទៅវាយលុកដណ្ដើមយកទីក្រុងដ៏សំខាន់របស់អ៊ុយក្រែនមួយទៀត
ក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមានរយៈពេលជាងពីរឆ្នាំមកនេះ កងកម្លាំងរុស្ស៊ីដណ្ដើមបានគោលដៅជាច្រើន ខណៈថ្មីៗនេះរុស្ស៊ីហាក់ដូចជាកំពុងឆ្ពោះទៅរកគោលដៅថ្មីក្នុងការដណ្តើមយកទីក្រុង Chasiv Yar របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែ មិថុនានេះ។

ទីក្រុង Chasiv Yar របស់អ៊ុយក្រែន មានចម្ងាយប្រហែល ២០គីឡូម៉ែត្រនៅភាគខាងលិចនៃ Bakhmut ជាទីក្រុងមួយដែលកងកម្លាំងរុស្ស៊ីដណ្ដើមបានកាលពីមួយឆ្នាំមុនបន្ទាប់ពីការប្រយុទ្ធជាច្រើនខែ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Ukrainska Pravda ដែលដកស្រង់ប្រភពយោធា បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមកាន់កាប់ស្រុកមួយតាមបណ្តោយព្រែកជីកក្បែរទីក្រុង Chasiv Yar ។
ខណៈក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មានករណីបាញ់ផ្លោងជាង១,៥០០ ករណីនៅជាយក្រុង Chasiv Yar ពីភាគខាងជើងទៅភាគខាងត្បូង ដោយការកត់សម្គាល់ឃើញថារុស្ស៊ីបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាស បាញ់មីស៊ីលពីចម្ងាយ ប្រើយន្តហោះគ្មានមនុស្សបើក និងបង្កើនកម្លាំងរបស់ពួកគេដើម្បីឆ្ពោះទៅរកគោលដៅថ្មីជាបន្តបន្ទាប់។

គួរបញ្ជាក់ថា តំបន់ភាគខាងកើតអ៊ុយក្រែនដែលចាប់តាំងពីទីក្រុង Avdiivka បានធ្លាក់មកលើកងទ័ពរុស្ស៊ីកាលពីខែកុម្ភៈហើយរុស្ស៊ីក៏បានបើកការលុកលុយឆ្លងព្រំដែនចូលទៅក្នុងផ្នែកខ្លះនៃតំបន់ Kharkiv ភាគឦសានបន្តទៀតនិងទាញយកផលប្រយោជន៍ ចំពេលដែលអ៊ុយក្រែនខ្វះខាតធនធានកងកម្លាំងនិង អាវុធ បន្ទាប់ពីជំនួយយោធាអាមេរិកត្រូវបានពន្យាពេល។ ទោះបីជាយ៉ាងណាថ្មីៗនេះ អ៊ុយក្រែនហាក់ទទួលបានការគាំទ្រពីប្រទេសនានាផ្នែកយោធាជាច្រើន ជាពិសេសអាមេរិក បូករួមនិងការអនុញ្ញាតឲ្យប្រើអាវុធពិសេសៗដែលមានគ្រោះថ្នាក់វាយប្រហាររុស្ស៊ីដែលនឹងជួយបង្កើនសមត្ថភាពអ៊ុយក្រែនបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


