ព័ត៌មានអន្ដរជាតិ
អាមេរិកជឿថា ចិនគឺជា «គន្លឹះ» ដ៏សំខាន់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham បានលើកឡើងថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីឱ្យឈានទៅរកការចរចាសន្តិភាព និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងកៀវ លោក Graham បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អំពីតម្រូវការការពារដែនអាកាស និងការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្ស៊ី។
លោក Graham បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃសុក្រ ថា ផ្លូវឆ្ពោះទៅរកសន្តិភាពមិនមែនស្ថិតនៅលើក្រុងវ៉ាស៊ីនតោន កៀវ ឬមូស្គូនោះទេ ប៉ុន្តែគឺស្ថិតនៅលើទីក្រុងប៉េកាំង។ លោកយល់ថា ប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងលើរុស្ស៊ី ហើយបើចិនប្រើប្រាស់ឥទ្ធិពលនេះក្នុងផ្លូវដ៏ល្អ នោះសង្គ្រាមនឹងអាចបញ្ចប់បានយ៉ាងឆាប់រហ័ស។ លោកជឿជាក់ថា ទោះបីជាលោក ពូទីន មិនទាន់ត្រៀមខ្លួន សម្រាប់សន្តិភាពនៅពេលនេះក៏ដោយ ក៏តែវាមិនមែនជារឿងពិបាកនោះទេ ក្នុងការជំរុញឱ្យលោកផ្លាស់ប្តូរចិត្ត បើមានកិច្ចខិតខំប្រឹងប្រែងការទូតដ៏ត្រឹមត្រូវ។
ទន្ទឹមនោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការស្វែងរកដំណោះស្រាយតាមផ្លូវការទូត ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងអូសបន្លាយនេះ ទោះបីជាមិនទាន់ឃើញលទ្ធផលជាក់ស្តែងណាមួយក៏ដោយ។ នៅលើសមរភូមិជួរមុខដែលលាតសន្ធឹងជាង ១ ២០០គីឡូម៉ែត្រ ការប្រយុទ្ធគ្នានៅតែបន្តយ៉ាងខ្លាំងក្លា ខណៈដែលអ៊ុយក្រែន ក៏បានបង្កើនការវាយប្រហារដោយដ្រូនចូលទៅក្នុងទឹកដីរុស្ស៊ី ដើម្បីបំផ្លាញប្រព័ន្ធសេដ្ឋកិច្ច និងរោងចក្រផលិតអាវុធរបស់រុស្ស៊ីផងដែរ។
លោក ហ្សេលេនស្គី ដែលទើបតែបានជួបពិភាក្សាជាមួយលោក ត្រាំ កាលពីដើមសប្តាហ៍នេះ ក៏បានលើកឡើងថា លោកបានពិភាក្សាអំពីតួនាទីរបស់ចិន ក្នុងការបញ្ចប់សង្គ្រាមជាមួយមេដឹកនាំអាមេរិក និងអឺរ៉ុបមួយចំនួនរួចហើយ។ លើសពីនេះ លោក Graham បានបង្ហើបឱ្យដឹងថា ក្រុមការងាររបស់លោក ត្រាំ កំពុងតែឯកភាពគ្នាលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលនឹងជួយកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ី។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើគ្រប់ភាគីរួមគ្នាពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន និងជំរុញឱ្យមានកិច្ចសហការអន្តរជាតិប្រឆាំងនឹងការគាំទ្រដល់រុស្ស៊ី នោះឱកាសមាសសម្រាប់ការបញ្ចប់សង្គ្រាមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងអាចសម្រេចទៅបាន៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


