ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ចិនព្រមានរុស្ស៊ី មិនឱ្យប្រើអាវុធនុយក្លេអ៊ែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ប្រទេសចិនបានចេញការព្រមានដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៊ី ដោយហាមក្រុងមូស្គូមិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ទោះក្នុងលក្ខខណ្ឌបែបណាក៏ដោយ។

បើតាមសារព័ត៌មាន Politico ចុះផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា វាជាលើកទីមួយហើយ ដែលចិនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ក្នុងទម្រង់ជា «ឱសានវាទ» ដោយបញ្ជាក់ច្បាស់ៗថា រាល់ការគិតគូរអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចលើកលែងបានដាច់ខាត។
ប្រធានាធិបតីអ៊ុយក្រែន បានបន្តទៀតថា ព័ត៌មានអំពីអន្តរាគមន៍របស់ទីក្រុងប៉េកាំងនេះ គឺលោកទទួលបានពីមេដឹកនាំអឺរ៉ុប អំឡុងពេលកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងអង់ការ៉ា ដែលជាទីកន្លែងដែលពួកគេបានពិភាក្សាគ្នាអំពីតួនាទីរបស់ចិន ក្នុងការបញ្ចប់សង្គ្រាម។ ថ្វីដ្បិតលោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកក៏បានពិភាក្សាលើប្រធានបទដ៏រសើបនេះជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរនោះ ក៏លោកបានសុំរក្សាភាពស្ងៀមស្ងាត់អំពីខ្លឹមសារនៃការសន្ទនាទាំងស្រុង។
កន្លងមក គេតែងតែឮសូរសម្រែកពីសំណាក់អ្នកនយោបាយរុស្ស៊ីខ្លះៗ ដែលជំរុញឱ្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបង្ខំឱ្យអ៊ុយក្រែនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដូចជា ករណីលោក Viktor Perov សមាជិកសភាក្រុង Saint Petersburg ដែលធ្លាប់បានអំពាវនាវជាសាធារណៈឱ្យប្រើប្រាស់នុយក្លេអ៊ែរ។ ទោះជាយ៉ាងនេះក្តី លោក ពូទីន នៅតែរក្សាភាពស្ងប់ស្ងាត់ និងបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនមកទល់ពេលនេះ មិនទាន់មានកម្រិតបំផ្លិចបំផ្លាញដល់ថ្នាក់ដែលតម្រូវឱ្យរដ្ឋាភិបាលលោក ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។
ការចូលរួមរបស់ចិនក្នុងរឿងនេះ ត្រូវបានគេមើលឃើញថាជាការបោះជំហានដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំង ដែលកន្លងមកតែងតែរក្សាជំហរមិនលូកដៃខ្លាំងពេក ក្នុងសង្គ្រាមអ៊ុយក្រែន។ ការព្រមានដាក់ជាឱសានវាទពីសំណាក់ចិន មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីឥទ្ធិពលដែលចិននៅតែមានលើរុស្ស៊ី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ។ ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ការអន្តរាគមន៍របស់ចិនលើកនេះ អាចក្លាយជាចំណុចរបត់មួយ ដែលរារាំងមិនឱ្យជម្លោះដែលកំពុងក្ដៅគគុកនេះ ឈានទៅរកមហន្តរាយដ៏អាក្រក់បំផុតសម្រាប់មនុស្សជាតិ៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


