ព័ត៌មានអន្ដរជាតិ
មីស៊ីល Flamingo ជំនាន់ថ្មីរបស់អ៊ុយក្រែន ហោះបាន ៥ ០០០គីឡូម៉ែត្រ ជាមួយក្បាលគ្រាប់ទម្ងន់មួយតោន
ខណៈពេលដែលសង្គ្រាមកំពុងអូសបន្លាយ ឧស្សាហកម្មយោធាក្នុងស្រុករបស់អ៊ុយក្រែន បានសម្រេចនូវសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានផ្លាស់ប្តូររូបភាពនៃសមរភូមិទាំងស្រុង។

តាមការផ្សាយរបស់សារព័ត៌មានយោធា NSJ ចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ អ៊ុយក្រែន បានបង្កើតមីស៊ីលគ្រូសស៊េរីថ្មី ដែលមានឈ្មោះថា «FP-5 Flamingo» ដែលវាមិនត្រឹមតែបង្ហាញពីការវិវត្តនៃបច្ចេកវិទ្យា ដែលអ៊ុយក្រែនសម្រេចបានដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសញ្ញាព្រមានដ៏ខ្លាំងក្លាមួយទៅកាន់ទីក្រុងមូស្គូផងដែរ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតយោធាអ៊ុយក្រែន Fire Point មីស៊ីល Flamingo ថ្មី ត្រូវបានរចនាឡើង ដើម្បីក្លាយជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដ៏មានប្រសិទ្ធភាពបំផុតមួយ។ វាអាចហោះហើរបានចម្ងាយរហូតដល់ ៣ ១០០ម៉ាយ (ប្រមាណ ៥ ០០០គីឡូម៉ែត្រ) ដែលល្មមគ្រប់គ្រាន់ ក្នុងការវាយប្រហារដល់ទីក្រុងសំខាន់ៗ និងមូលដ្ឋានយោធា ដែលស្ថិតនៅជ្រៅបំផុតក្នុងទឹកដីរុស្ស៊ី។ អ្វីដែលធ្វើឱ្យមីស៊ីលនេះ កាន់តែមានឥទ្ធិពលនោះ គឺសមត្ថភាពផ្ទុកក្បាលគ្រាប់ដែលមានទម្ងន់លើសពីមួយតោន ដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់គោលដៅយុទ្ធសាស្ត្រ រួមមាន រោងចក្រចម្រាញ់ប្រេង មូលដ្ឋានទ័ពអាកាស និងឃ្លាំងអាវុធធំៗ។
ការអភិវឌ្ឍអាវុធដ៏មានអានុភាពនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ក្នុងការកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស និងការធានាបាននូវអធិបតេយ្យភាពជាតិ។ ដោយប្រើប្រាស់ការរចនាបែបកូនកាត់ និងបច្ចេកទេសកែលម្អម៉ាស៊ីនពីសម័យសូវៀត ដើម្បីសម្រួលដល់ការផលិតក្នុងទ្រង់ទ្រាយធំ អ៊ុយក្រែនបានបង្ហាញឱ្យពិភពលោកឃើញថា ខ្លួនមានសមត្ថភាពបង្កើតបច្ចេកវិទ្យាយោធា ដែលមានគុណភាពខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យ។ សម្រាប់ប្រជាជនអ៊ុយក្រែន និងកងទ័ពរបស់ពួកគេ Flamingo មិនមែនគ្រាន់តែជាមីស៊ីលមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍នៃការតស៊ូដែលបង្ហាញថា អ៊ុយក្រែននឹងមិនងាយបោះបង់ចោលឡើយ ទោះបីជាស្ថានការណ៍នយោបាយពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


