ព័ត៌មានអន្ដរជាតិ
២០២៣ ជាឆ្នាំដែលមានជម្លោះប្រដាប់អាវុធច្រើនបំផុត បន្ទាប់ពីសង្គ្រាមលោកលើកទី២
ជម្លោះប្រដាប់អាវុធ បានកើតឡើងចំនួនច្រើនករណីបំផុត នៅក្នុងឆ្នាំ២០២៣កន្លងទៅ ដែលតួលេខនេះវ៉ាដាច់ឆ្នាំណាណាទាំងអស់ គិតចាប់តាំងពីចប់សង្គ្រាមលោកលើកទី២។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃរដ្ឋធានីអូស្លូ ហៅកាត់ថា PRIO បានបង្ហាញរបាយការណ៍ថា កាលពីឆ្នាំមុន ជម្លោះប្រដាប់អាវុធកើតមានសរុបចំនួន ៥៩ករណីជុំវិញពិភពលោក ដោយក្នុងនោះជម្លោះលេចធ្លោជាងគេគឺ សង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្គាហ្សា។

ក្នុងចំណោមជម្លោះប្រដាប់អាវុធទាំង៥៩ករណី មាន ២៨ករណីកើតឡើងនៅអាហ្វ្រិក, ១៧ករណីនៅអាស៊ី, ១០ករណីនៅមជ្ឈិមបូព៌ា, ៣ករណីនៅអឺរ៉ុប និង១ករណីនៅអាមេរិក។ ថ្វីត្បិតតែចំនួនជម្លោះប្រដាប់អាវុធកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០២៣ តែបើសង្កេតមើលពីករណីជម្លោះចាស់ៗពីមុនហាក់បានថមថយខ្លះដែរ ដោយជម្លោះរ៉ាំរ៉ៃចំនួន៣៩ករណី ធ្លាក់មកសល់ត្រឹម ៣៤ករណី ពោលគឺដោះស្រាយនិងបញ្ចប់ជម្លោះបានចំនួន ៥ករណី។
របាយការណ៍របស់ PRIO បានឲ្យដឹងថា ការកើនឡើងនៃជម្លោះនេះ ក៏ដោយសារតែការរីករាលដាលនៃសកម្មភាពក្រុមជ្រុលនិយម ISIS នៅជុំវិញតំបន់អាស៊ី និងមជ្ឈិមបូព៌ា បូករួមទាំងការបង្កើតថ្មីនៃក្រុមសកម្មជនប្រឆាំងមិនមែនរដ្ឋាភិបាល។

មួយវិញទៀត បើយោងតាមទិន្នន័យដែលប្រមូលបានដោយសកលវិទ្យាល័យស៊ុយអែត Uppsala ពីអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល, តួលេខមនុស្សស្លាប់នៅក្នុងសង្គ្រាមនៅទូទាំងពិភពលោក បានធ្លាក់ចុះពាក់កណ្ដាលឯណោះមកនៅត្រឹម ១២២ ០០០នាក់ កាលពីឆ្នាំ២០២៣កន្លងទៅ។ យ៉ាងណាមិញ តួលេខនេះនៅតែខ្ពស់ដដែល និងឈរនៅលំដាប់ថ្នាក់ទី៣ ដែលមានចំនួនអ្នកស្លាប់ដោយសារសង្គ្រាមច្រើនបំផុត គិតចាប់តាំងពីឆ្នាំ១៩៨៩។ ទន្ទឹមគ្នានេះផងដែរ តួលេខអ្នកស្លាប់៣ឆ្នាំជាប់ៗគ្នានេះ គឺច្រើនលើសលុបមិនធ្លាប់មាននោះទេ ក្នុងរយៈពេល៣ទសវត្សចុងក្រោយ ដែលភាគច្រើនមានប្រភពចេញពីសង្គ្រាមស៊ីវិលនៅក្នុងតំបន់ Tigray ប្រទេសអេត្យូពី, សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការវាយលុករបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


