ព័ត៌មានអន្ដរជាតិ
ប៉ូលិសអូស្ត្រាលី រកឃើញសពក្មេងស្រី ដែលត្រូវក្រពើខាំពាំយកទៅ ពេលហែលទឹក
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី ០៤ ខែ កក្កដា, ប៉ូលិសបានរកឃើញសពក្មេងស្រីអាយុ១២ ឆ្នាំម្នាក់ ពីរថ្ងៃបន្ទាប់ពីនាងត្រូវក្រពើខាំពាំយកទៅ ពេលកំពុងហែលទឹកនៅក្នុងព្រែកមួយ នាភាគខាងជើងប្រទេសអូស្ត្រាលី។

សពក្មេងស្រីត្រូវបានគេរកឃើញនៅក្នុងទន្លេ ក្បែរកន្លែងនាងបាត់ខ្លួននៅឯសហគមន៍ជនជាតិដើមភាគតិច Palumpa ភាគនិរតីទីក្រុង Darwin។ ប៉ូលិសក៏បញ្ជាក់ដែរថា ពួកគេកំពុងតាមចាប់សត្វក្រពើនោះ ដែលប្រហែលជា កំពុងស្ថិតនៅក្នុងផ្លូវទឹកក្បែរនោះនៅឡើយ។

គួរបញ្ជាក់ថា ការបាត់ខ្លួនរបស់ក្មេងស្រីនេះ បានបង្កឱ្យមានការស្វែងរកទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសរយៈពេល ៣៦ ម៉ោងយ៉ាងសស្រាក់សស្រាំ។
ចំនួនសត្វក្រពើ បានកើនឡើងពាសពេញតំបន់ត្រូពិកភាគខាងជើង ប្រទេសអូស្រ្តាលី ចាប់តាំងពីពួកវាបានក្លាយជាប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់របស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩៧០៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


