ព័ត៌មានអន្ដរជាតិ
ត្រឹម៣ខែ មនុស្ស ៣៧ នាក់ ត្រូវខ្លាឃ្មុំវាយប្រហារ នៅជប៉ុន
ត្រឹមរយៈពេល៣ខែប៉ុណ្ណោះ ពោលគឺចាប់ពីខែមេសាដល់មិថុនា មនុស្សចំនួន៣៧នាក់ក្នុងខេត្តចំនួន ១៦ ត្រូវបានវាយប្រហារដោយខ្លាឃ្មុំព្រៃ ហើយក្នុងនោះ មានពីរនាក់ត្រូវបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី០៥ ខែ កក្កដា។

កាលពីឆ្នាំ ២០២៣ អាជ្ញាធរជប៉ុនក៏បានឲ្យដឹងដែរថា មនុស្សចំនួន ៣៩ នាក់ ត្រូវបានវាយប្រហារដោយខ្លាឃ្មុំ ខណៈនៅឆ្នាំ២០១៧ គឺមានសត្វខ្លាឃ្មុំវាយប្រហារមនុស្សច្រើនបំផុតរហូតដល់៤០នាក់ ហើយនៅក្នុងឆ្នាំ២០២៤នេះ តួលេខអាចនឹងកើនឡើងលើសឆ្នាំមុនៗ ទៅទៀត។
យោងតាមក្រសួងបរិស្ថានជប៉ុន, រដ្ឋាភិបាលក្រុងទូទាំងប្រទេស បានទទួលរបាយការណ៍បន្ថែមទៀតអំពីការរកឃើញសត្វខ្លាឃ្មុំ និងដានជើងច្រើនជាងអ្វីដែលពួកគេទទួលបានក្នុងឆ្នាំធម្មតា។ ជាក់ស្តែងនៅខែមេសា និងឧសភា រដ្ឋាភិបាលក្នុងតំបន់បានទទួលរបាយការណ៍ចំនួន ៣ ០៣២ ដែលកើនឡើងជិត ៥០០ ពី ២ ៥៦៧ បើធៀបនឹងឆ្នាំមុន។

អាជ្ញាធរក៏ព្រមាន អ្នកស្រុកអំពីផលប៉ះពាល់ដែលអាចកើតមានដូចជាផលដំណាំរបស់ពួកគេផងដែរ ខណៈខេត្តមួយចំនួន ចាប់ពីហុកកៃដូ រហូតដល់ភាគកណ្តាលប្រទេសជប៉ុន បាននិងកំពុងចេញការព្រមានអំពីសត្វខ្លាឃ្មុំ។ លើសពីនេះ ក្រុមមន្ត្រីបានណែនាំប្រជាជន ឱ្យតាមដានព័ត៌មានអំពីសត្វខ្លាឃ្មុំនៅលើគេហទំព័ររបស់ខេត្ត ដើម្បីចៀសវាងការជួបខ្លាឃ្មុំ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


