ព័ត៌មានអន្ដរជាតិ
ចិននឹងរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែដ៏សំខាន់ដែលប្រើក្នុងបន្ទះឈីប
ប្រទេសចិននឹងរឹតលើការនាំចេញរបស់របរដែលទាក់ទងនឹងសារធាតុរ៉ែដ៏សំខាន់មួយហៅថា antimony ចំពេលសហរដ្ឋអាមេរិករឹតបន្តឹងលើការនាំចេញបន្ទះឈីប និងផលិតផលពាក់ព័ន្ធពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី១៦ខែសីហា។

ប្រទេសចិនជាប្រទេសផលិតធាតុសំខាន់មួយដែលត្រូវបានប្រើក្នុងបន្ទះឈីបនិងសារធាតុការពារកម្ដៅភ្លើង។ ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី១៥ខែកញ្ញាដោយផ្អែកលើច្បាប់ពាក់ព័ន្ធ។
ក្រសួងពាណិជ្ជកម្មចិននិយាយថា ការរៀបចំនេះមានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ដែលនឹងតម្រូវឱ្យអ្នកនាំចេញទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ដោយរាយការណ៍ពីការផ្គត់ផ្កង់ និងព័ត៌មានផ្សេងទៀត។ អ្នកបំពាននឹងត្រូវប្រឈមមុខនឹងការពិន័យ។

គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងចំពេលដែលការរឹតបន្តឹងការនាំចេញបន្ទះឈីប និងផលិតផលពាក់ព័ន្ធពីប្រទេសចិនទៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ខណៈប្រទេសចិនបានអនុវត្តការគ្រប់គ្រងឬរឹតបន្តឹងការនាំចេញលើលោហធាតុ ដែលទាក់ទងនឹង Gallium និង germanium កាលពីខែសីហាឆ្នាំមុន។ ធាតុទាំងនេះគឺជាសារធាតុរ៉ែដ៏សំខាន់ដែលប្រើនៅក្នុងបន្ទះឈីប និងផ្នែកអេឡិចត្រូនិចផ្សេងទៀត។ជាមួយគ្នានេះទីក្រុងប៉េកាំងក៏បានចាប់ផ្តើមរឹតបន្តឹងការនាំចេញរបស់របរដែលទាក់ទងនឹង graphite កាលពីខែធ្នូឆ្នាំមុនផងដែរដែលវាជាសមាសធាតុប្រើក្នុងថ្មលីចូមអ៊ីយ៉ុង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


