ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក
ទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តទាល់តែសោះ ហើយស្តីបន្ទោសខ្លាំងៗទៅមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា «មិនគោរពអាមេរិក» ដោយសារតែគាត់ពាក់អាវយឺត ស្លៀកខោខ្មៅនិងពាក់ស្បែកជើងទ័ព អំឡុងពេលជំនួបមួយនៅទីក្រុងប៉ារីស នៃប្រទេសបារាំង។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤។

តាមពិតទៅ លោក ហ្សេលេនស្គី តែងតែស្លៀកពាក់បែបនេះ ពេលជួបប្រមុខដឹកនាំពិភពលោក ជាពិសេសជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តែម្តង ប៉ុន្តែទើបតែលើកនេះទេ ដែលគាត់ រងការស្តីបន្ទោសពីសំណាក់រដ្ឋបាលថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន។
កាលពីចុងសប្តាហ៍ លោក រ៉ូជើ ស្តូន ដែលជាទីប្រឹក្សាលោក ត្រាំ បាននិយាយថា «ប្រធានាធិបតីអ៊ុយក្រែនមិនអាចទិញឈុតល្អមួយពាក់បានទេមែនទេ? គាត់ពាក់អាវធំ និងក្រវ៉ាត់កទៅវេទិកាសេដ្ឋកិច្ចពិភពលោក ប៉ុន្តែហេតុអ្វីគាត់មិនអាចពាក់ឈុតនោះ នៅពេលនិយាយនៅក្នុងសភាអាមេរិក ឬពេលជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក? នោះគឺជាការមើលងាយដល់អាមេរិកហើយ»។
មិនត្រឹមតែទីប្រឹក្សាលោកត្រាំទេ សូម្បីអ្នកលេងបណ្តាញសង្គមក៏រិះគន់ការស្លៀកពាក់របស់លោក ហ្សេលេនស្គី ដែរ។ ក្នុងរូបថតដែលលោក ហ្សេលេនស្គី បង្ហោះជាមួយលោក ត្រាំ និងប្រធានាធីបតីបារាំង អេម៉ាញូអែល ម៉ាក្រុង, អ្នកខ្លះចូលទៅ Comment ថា «ក្នុងនាមខ្ញុំជាជនជាតិបារាំង ទោះខ្ញុំមិនមែនជាអ្នកគាំទ្រលោកម៉ាក្រុងក៏ដោយ ប៉ុន្តែលោក ហ្សេលេនស្គី ក៏គួរតែដឹងដែរថា ត្រូវស្លៀកពាក់បែបណា»។

ចំណែកអ្នកផ្សេងទៀត Comment ថា «គាត់អាចយកលុយដែលអាមេរិកជួយ ទៅទិញឈុតសមរម្យមួយទៅ។ មិនសមសោះដែលគាត់ស្លៀកពាក់ មិនដូចជាមនុស្សធំទាំងដែលពិភពលោកឲ្យលុយគាត់ រាប់ពាន់លានដុល្លារ»។
សូមបញ្ជាក់ថា មតិរិះគន់នេះគឺចំពោះការដែលលោកហ្សេលេនស្គី ស្លៀកពាក់មិនសមរម្យទៅចូលរួមពិធីបើកព្រះវិហារ Notre Dame សាជាថ្មីជាមួយលោក ត្រាំ និងម៉ាក្រុង។
ចាប់តាំងពីផ្ទុះសង្រ្គាមមក លោកហ្សេលេនស្គី តែងតែបង្ហាញមុខក្នុងឯកសណ្ឋានយោធាពណ៌បៃតង នៅពេលធ្វើដំណើរចេញទៅក្រៅប្រទេស ឬចូលរួមព្រឹត្តិការណ៍អន្តរជាតិ។ សកម្មភាពរបស់លោកត្រូវគេជឿថា មានគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធ និងជាការផ្ញើសារត្រៀមខ្លួនដើម្បីការពារប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ មានផែនការចំនួន៣ ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


