ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង
ឥឡូវនេះ សហភាពអ៊ឺរ៉ុបត្រៀមទទួលយកវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ីបន្ទាប់ពីប្រទេសជាច្រើនបានបដិសេធចាក់វ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេសដោយភ័យខ្លាចថា វាអាចបណ្តាលឲ្យមានការកកឈាម។

រឿងនេះបានកើតឡើងថ្វីបើនិយតករអឺរ៉ុប អង្គការសុខភាពពិភពលោកនិងក្រុមហ៊ុន AstraZeneca និយាយថា វាមានសុវត្ថិភាពក៏ដោយ។

អៀរឡង់ បានក្លាយជាប្រទេសចុងក្រោយបង្អស់ដែលផ្អាកការចាក់វ៉ាក់សាំង AstraZeneca កាលពីម្សិលមិញ បន្ទាប់ពីហូឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់និងប៊ុលហ្គារីធ្វើបែបនេះ។

រោងចក្រអ៊ឺរ៉ុបកំពុងត្រៀមផលិតវ៉ាក់សាំងកូវីដរបស់រុស្ស៊ី នៅពេលដែលនិយតករកាន់តែខិតជិតទៅរកការអនុម័តថ្នាំបង្ការនេះ ក្នុងក្តីសង្ឃឹមពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ទ្វីបនេះ។

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីដែលផ្តល់ហិរញ្ញប្បទានផលិតវ៉ាក់សាំង Sputnik V បាននិយាយកាលពីថ្ងៃចន្ទថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីតាលី អេស្ប៉ាញ បារាំងនិងអាឡឺម៉ង់ដើម្បីចាប់ផ្តើមធ្វើវា។
លោក Dmitriev និយាយថា រោងចក្រទាំងនេះនឹងត្រូវបានប្រើ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ទៅឲ្យអឺរ៉ុប នៅពេលមានការយល់ព្រមពីទីភ្នាក់ងារថ្នាំអឺរ៉ុប។

ប្រទេសអ៊ីតាលីដែលផ្អាកការប្រើប្រាស់វ៉ាក់សាំង Astra នឹងចាប់ផ្តើមវិធានការបិទសាជាថ្មីនៅថ្ងៃនេះ ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខនឹងវិធានការកាន់តែតឹងរ៉ឹងព្រោះមន្ទីរពេទ្យជាច្រើនកំពុងផ្ទុកអ្នកជំងឺហួសប្រមាណ ហើយវេជ្ជបណ្ឌិត ICU របស់អាឡឺម៉ង់បានព្រមានថា ចាំបាច់ត្រូវវិលត្រឡប់ទៅរកការរឹតត្បិតវិញជាបន្ទាន់។

ករណីជំងឺកូវីដ១៩ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសមួយចំនួនដូចជា ស៊ុយអែត ប៉ូឡូញ ហុងគ្រី សាធារណរដ្ឋឆែកនិងប្រទេសមិនមែនជាសមាជិក EU គឺស៊ែប៊ី ខណៈអ្នកជំនាញព្រមានថា រលកទីបីបានចាប់ផ្តើមរួចទៅហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុន AstraZeneca បញ្ជាក់ច្បាស់ៗអំពីសុវត្ថិភាពវ៉ាក់សាំង ចំពេលមានការព្រួយបារម្ភ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


