ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី៖ អ៊ុយក្រែន គ្មានថ្ងៃចូល ណាតូ បានឡើយ
នៅក្នុងកម្មវិធី «សន្ទនាថ្ងៃសៅរ៍» របស់ទូរទស្សន៍ STVR នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានបញ្ជាក់ច្បាស់ៗថា អ៊ុយក្រែន គ្មានថ្ងៃចូលជាសមាជិកអង្គការណាតូបានឡើយ។

មេដឹកនាំដែលធ្លាប់រួចជីវិតពីការប៉ុនប៉ងធ្វើឃាតរូបនេះ និយាយថា កុំថាឡើងណាតូ សម្បីការខិតខំរបស់អ៊ុយក្រែន ដើម្បីក្លាយជាសមាជិកភាព EU ក៏មិនទទួលបានជោគជ័យដែរ ព្រោះថា បើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយមួយចំនួននាពេលថ្មីៗនេះ, អ៊ុយក្រែន មានបញ្ហាច្រើនណាស់ ដែលត្រូវដោះស្រាយ។
ស្របពេលជាមួយគ្នានោះ លោក Fico ក៏បានរិះគន់ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ Vladimir Zelensky ផងដែរថា គាត់តែងតែជំទាស់ចំពោះបទឈប់បាញ់ជាមួយរុស្ស៊ី ហើយនៅតែចិញ្ចឹមចិត្តចង់ឈ្នះសង្គ្រាម។

ជាយូរមកហើយ ទីក្រុងកៀវ អះអាងថា ខ្លួនត្រូវការការធានាផ្នែកសន្តិសុខយ៉ាងម៉ឺងម៉ាត់ជាទីបំផុត មុននឹងយល់ព្រមបទឈប់បាញ់ជាមួយក្រុងមូស្គូ ហើយម្យ៉ាង ចាត់ទុកសមាជិកភាពណាតូជាការធានាដ៏ល្អបំផុត។
យ៉ាងណា ពាក់ព័ន្ធសមាជិកភាពណាតូនេះដែរ អតីតប្រមុខសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក Jens Stoltenberg មុននឹងចុះចេញពីតំណែង លោកធ្លាប់ព្រលយពាក្យថា លក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិករបស់ខ្លួនបាន នោះគឺ លុះត្រាតែកងកម្លាំងរបស់លោក Zelensky ឈ្នះសង្គ្រាមលើរុស្ស៊ី សិន។ លោកនិយាយថា គ្មាននរណាអាចធានាថា ១០ទៀតអ៊ុយក្រែន នឹងចូលអង្គការណាតូបានឡើយ ហើយសមាជិកភាពរបស់ទីក្រុងកៀវ គឺអាស្រ័យលើសង្គ្រាមជាមួយរុស្ស៊ីនេះឯង។
បុរសសញ្ជាតិន័រវេសវ័យ៦៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា បញ្ហានាំអ៊ុយក្រែនចូលណាតូ គឺជាបញ្ហារសើបបំផុត។ វាមិនអាចកើតឡើងបានត្រឹមរយៈពេល៣ឆ្នាំទៀតនោះទេ ព្រោះថា ឥឡូវអ៊ុយក្រែន គឺជាប្រទេសដែលកំពុងមានសង្គ្រាម។ យ៉ាងណា រឿងសំខាន់ពេលនេះ គឺសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ត្រូវតែបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន តាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា ដើមឡើយ សមាជិកណាតូទាំងអស់ បានព្រមព្រៀងគ្នា ឲ្យអ៊ុយក្រែន ចូលរួមក្នុងប្លុកនេះនៅឆ្នាំ២០០៨ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ទេ។ ក្រោយរដ្ឋប្រហារនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤ អ៊ុយក្រែនក៏ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះគោលដៅនៃការទទួលបានសមាជិកភាពនេះ ហើយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ខ្លួនបានដាក់ពាក្យជាផ្លូវការដើម្បីចូលណាតូ បន្ទាប់ពីតំបន់ចំនួន៤ បានបោះឆ្នោតប្រជាមតិ ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


