ព័ត៌មានអន្ដរជាតិ
ជំទាវទី២ អាមេរិក នឹងធ្វើទស្សនកិច្ចកោះ Greenland នាំទាំងរដ្ឋមន្ត្រីក្រសួងថាមពល ទៅជាមួយ
តាមការប្រកាសពីសេតវិមានកាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ ជំទាវទី២អាមេរិក Usha Vance នឹងបំពេញទស្សនកិច្ចកោះ Greenland នៅថ្ងៃព្រហស្បតិ៍នេះ ហើយក្នុងដំណើរនោះ អ្នកស្រីនឹងទៅមើលប្រវត្តិសាស្ត្រដើម្បីស្វែងយល់អំពីបេតិកភណ្ឌ Greenland។

អ្នកស្រី Usha Vance នឹងធ្វើដំណើរទៅជាមួយគណៈប្រតិភូអាមេរិកដែលមានដូចជារដ្ឋមន្ត្រីក្រសួងថាមពល Chris Wright និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ហើយទស្សនកិច្ចនេះ កើតឡើងចំពេលប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញបំណងចង់បានដែនដី Greenland រឹតខ្លាំង។
តាំងពីចូលកាន់អំណាចមក លោកត្រាំ បានដាក់កោះ Greenland ជាមុខព្រួញក្នុងគោលដៅដណ្តើមយកមកកាន់កាប់ ថែមទាំងមានពេលមួយលោកដល់ថ្នាក់ប្រកាសថា អាចមានលទ្ធភាពដែលអាមេរិក អាចប្រើកម្លាំងទ័ពដើម្បីយកដែនដីនេះមកគ្រប់គ្រងថែមទៀតផង។

មូលហេតុចម្បងមួយដែលលោក ត្រាំ ចង់បាន Greenland គឺដោយសារតែគូប្រជែងគឺចិននិងរុស្ស៊ី កំពុងដាក់ឥទ្ធិពលខ្លាំងណាស់នៅទីនោះ ហើយអាមេរិកចង់បានកោះនេះ ដើម្បីធានាសន្តិសុខរបស់ខ្លួន។
សូមជម្រាបជាថ្មី Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វាមានប្រជាជនប្រមាណ៥៦ ០០០នាក់។

Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ សម្បូរទៅដោយធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទេសចរកំពុងកើនឡើងទៅកម្សាន្តនៅកោះ Greenland ដែលត្រាំចង់បាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


