ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់ដល់១៨នាក់ នៅទីតាំងរលំអគារ៣៣ជាន់នៅបាងកក ខណៈ៧៦នាក់បាត់ខ្លួន
ចំនួនអ្នកស្លាប់ដែលរកឃើញកើនដល់១៨នាក់នៅកន្លែងដែលដួលរលំអគារ៣៣ជាន់ក្នុងទីក្រុងបាងកកដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រទី២៨ខែមីនា ខណៈកម្មករចំនួន៧៦នាក់ត្រូវបានអះអាងថា«បាត់ខ្លួន» ស្របពេលដែលក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកទាំងមានភ្លៀងធ្លាក់នៅព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៧ខែមេសានេះ។

ភ្លៀងធ្លាក់ខ្លាំងនៅទីតាំងនៃអគារក្នុង ខណ្ឌ Chatuchak ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទនេះបានបង្កការលំបាកដល់ក្រុមអ្នកជួយសង្គ្រោះ ដើម្បីស្វែងរកកម្មករសំណង់ដែលបាត់ខ្លួន បន្ទាប់ពីការដួលរលំនៃអគារដែលបណ្តាលមកពីការរញ្ជួយដីនៅមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន។
ភ្លៀងនេះបានបង្កឱ្យមានការពន្យារពេលបន្តិចដល់ការគ្រោងទុកនៅម៉ោង ៨ព្រឹកថ្ងៃទី១១ នៃប្រតិបត្តិការ ប៉ុន្តែនៅទីបំផុតក្រុមអ្នកជួយសង្គ្រោះបានសម្រេចចិត្តបន្តប្រិត្តិការឡើងវិញ បើទោះបីជាមានបញ្ហាអាកាសធាតុក៏ដោយ។
ដើម្បីសម្របសម្រួលប្រតិបត្តការស្វែងរកកាន់តែមានប្រសិទ្ធភាពក្រុមប្រតិបត្តិការជួយសង្គ្រោះបានបែងចែកកម្ទេចថ្មអគារការិយាល័យសវនកម្មរដ្ឋដែលបានដួលរលំជាបួនតំបន់ A, B, C និង D។ តាំងពីយប់ថ្ងៃអាទិត្យ ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិផ្សេងៗបានបន្តប្រតិបត្តិការនៅក្នុងតំបន់ដែលបានកំណត់របស់ពួកគេនៅឡើយ។ គ្រឿងចក្រធុនធ្ងន់ត្រូវបានប្រើប្រាស់ដើម្បីបោសសម្អាតកម្ទេចកម្ទីមួយចំនួន ដើម្បីចូលទៅកាន់តំបន់ដែលកម្មករបាត់ខ្លួនត្រូវបានគេជឿថាជាប់នៅក្នុងនោះ។
មកដល់ថ្ងៃនេះសមាជិកគ្រួសារនិងសាច់ញាតិជនរងគ្រោះដែលបាត់ខ្លួននៅតែស្ថិតនៅក្នុងជម្រកក្បែរនោះទាំងទឹកមុខក្រៀមក្រំ រង់ចាំព័ត៌មានអំពីកម្មករដែលបាត់ខ្លួន ខណៈការប្រើបច្ចេកវិទ្យាស្កេនបង្ហាញថាមិនមានសញ្ញាមានជីវិតនៅក្រោមគំនរបាក់បែកនៃអគារទៀតទេ។

សូមបញ្ជាក់ថាទីក្រុងបាងកកប្រទេសថៃបានរងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រពីប្រទេសមីយ៉ាន់ម៉ាបណ្ដាលឲ្យអគារការិយាល័យសវនកម្មរដ្ឋកំពុងសាងសង់កម្ពស់៣៣ជាន់ដួលរលំសង្កត់កម្មករជាច្រើននាក់ ខណៈអគារជាច្រើនរងការខូចខាត។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ រដ្ឋបាលក្រុងបាងកកបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ជាផ្លូវការពីការដួលរលំអគារការិយាល័យសវនកម្មរដ្ឋចំនួន ១៨ នាក់ដោយកម្មករ ៧៦ នាក់នៅតែរាយការណ៍ថាបានបាត់ខ្លួន ខណៈ ៩ នាក់ត្រូវបានជួយសង្គ្រោះ៕






អត្ថបទ៖ ប៊ុន សុភាព
.
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


