ព័ត៌មានអន្ដរជាតិ
តុលាការថៃ ចេញដីកាចាប់ខ្លួនមហាសេដ្ឋីម្នាក់ និងមនុស្ស១៦នាក់ ពាក់ព័ន្ធករណីបាក់រលំអគារកាលពីខែមីនា
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៦ខែឧសភានេះ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនបុគ្គលចំនួន១៧នាក់ ក្នុងនោះរួមមានទាំងមហាសេដ្ឋីដ៏ល្បីម្នាក់ឈ្មោះ Premchai Karnasuta ពាក់ព័ន្ធនឹងការដួលរលំអគារកម្ពស់៣០ជាន់ក្នុងទីក្រុងបាងកក អំឡុងពេលរញ្ជួយដីកម្រិត៧,៧រិចទ័រ កាលពីថ្ងៃទី២៨ខែមីនា ដែលបណ្ដាលឲ្យមនុស្ស៨៩នាក់ស្លាប់ និងបាត់ខ្លួន៧នាក់។

ជនសង្ស័យដែលរួមមានវិស្វករ អ្នកគ្រប់គ្រង និងអ្នកម៉ៅការមកពីក្រុមហ៊ុនដូចជា Forum Architect, Meinhardt Thailand និង ITD-CREC ប្រឈមមុខនឹងការចោទប្រកាន់ពីបទធ្វេសប្រហែសវិជ្ជាជីវៈបណ្តាលឲ្យមានមនុស្សស្លាប់។ ការស៊ើបអង្កេតបានបង្ហាញថា ការរចនាអគារនេះរំលោភលើស្តង់ដារសុវត្ថិភាព ព្រមទាំងកំហុសនៃរចនាសម្ព័ន្ធដែលបានប្រើនៅក្នុងជណ្ដើរយន្តប្រអប់ និងការប្រើប្រាស់បេតុង និងដែកដែលមិនមានស្តង់ដារ។
លោក Premchai Karnasuta អាយុ៧១ឆ្នាំ អតីតប្រធានក្រុមហ៊ុន Italian-Thai Development Plc ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់។ លោកធ្លាប់ត្រូវបានកាត់ទោសម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ពីបទប្រម៉ាញ់សត្វព្រៃខុសច្បាប់ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅឆ្នាំ២០២៣។
សូមជម្រាបថា ការដួលរលំអគារនេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងការត្រួតពិនិត្យបទប្បញ្ញត្តិសំណង់នៅក្នុងប្រទេសថៃ។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដោយផ្តោតលើកំហុសសំណង់ដែលអាចកើតមាន និងការប្រើប្រាស់សម្ភារដែលមិនមានស្តង់ដារ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


