ព័ត៌មានអន្ដរជាតិ
៦ខេត្តនៅថៃ ធ្វើលំហាត់ត្រៀមខ្លួន ចំពោះរលកយក្សស៊ូណាមិ
នៅថ្ងៃសុក្រទី២៧ខែមិថុនា ប្រទេសថៃនឹងធ្វើលំហាត់ត្រៀមខ្លួនចំពោះរលកយក្សស៊ូណាមិ ហើយលំហាត់នេះក៏មានការចូលរួមពីសំណាក់ទេសចរបរទេសផងដែរ។

យោងតាមនាយកដ្ឋានកាត់បន្ថយនិងបង្ការគ្រោះមហន្តរាយថៃ, លំហាត់នេះនឹងធ្វើឡើងនាវេលាម៉ោង២:៣០នាទីរសៀល នៅតាមខេត្តជាប់បណ្តោយឆ្នេរសមុទ្រ Andaman ចំនួន៦ ដូចជា Krabi, Phangnga, Phuket, Ranong, Satun និង Trang។
សូមជម្រាបថា ខេត្តថៃទាំង៦ខាងលើនេះ គឺសុទ្ធសឹងជាខេត្តរងគ្រោះខ្លាំងបំផុតដោយរលកយក្សស៊ូណាមិឆ្នាំ២០០៤ ដែលជះឥទ្ធិពលពីការរញ្ជួយកម្រិតកម្រិត៩.៣រ៉ិចទ័រ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។

គ្រោះមហន្តរាយធម្មជាតិនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ ៥ ៤០០នាក់ក្នុងប្រទេសថៃ ភាគច្រើនជាទេសចរ ព្រោះវាកើតឡើងចំរដូវកាលឈប់សម្រាកបុណ្យណូអែល ដ៏មមាញឹក។
ក្រៅពីអ្នកស្លាប់ហើយនោះ នៅមានមនុស្សប្រហែល ៣ ៨០០នាក់ទៀតបាត់ខ្លួន និងរាប់ម៉ឺននាក់រងរបួស ហើយបង្កការខាតបង់ធំធេងដល់សេដ្ឋកិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃរងការបំពុលបរិស្ថានធ្ងន់ធ្ងរពីការធ្វើអាជីវកម្មរ៉ែកម្រដោយក្រុមយោធានៅមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


