ព័ត៌មានអន្ដរជាតិ
ថៃរងការបំពុលបរិស្ថានធ្ងន់ធ្ងរពីការធ្វើអាជីវកម្មរ៉ែកម្រដោយក្រុមយោធានៅមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី២៤ខែមិថុនា ប្រទេសថៃកំពុងប្រឈមនឹងវិបត្តិពុលបរិស្ថានដ៏ធ្ងន់ធ្ងរ ដោយសារតែសកម្មភាពធ្វើ់អាជីវកម្មធាតុរ៉ែកម្រ (REE) នៅក្នុងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា បានបំពុលទឹកទន្លេ Kok និង Sai ជាមួយនឹងកម្រិតអាសេនិចលើសពីស្តង់ដារសុវត្ថិភាព។

ការជីកយករ៉ែដែលភាគច្រើនគ្រប់គ្រងដោយក្រុមយោធា United Wa State Army (UWSA) និងគាំទ្រដោយអ្នកវិនិយោគចិន បាននាំឱ្យមានការបំពុលឆ្លងដែនធ្ងន់ធ្ងរ គំរាមកំហែងដល់សុខភាពសាធារណៈ កសិកម្ម នេសាទ និងទេសចរណ៍តាមដងទន្លេនៅភាគឧត្តរប្រទេសថៃ។ ទោះបីជាការធ្វើអាជីវកម្មសារធាតុរ៉ែកម្រទាំងនេះ មានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាបៃតង និងគ្រឿងអេឡិចត្រូនិក ប៉ុន្តែការទាញយក និងការបន្សុតពួកវាគឺត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមានគ្រោះថ្នាក់ដល់បរិស្ថាន។
កន្លងមានការតវ៉ានៅក្នុងភូមិ Thaton ខេត្តឈៀងម៉ៃប្រទេសថៃ បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះបញ្ហានេះតាំងពីខែមីនា ហើយក្រោយមកអាជ្ញាធរថៃបានបញ្ជាក់ពីការបំពុលអាសេនិចមានកម្រិតខ្ពស់។
បើតាមរូបភាពផ្កាយរណបទីតាំងរុករករ៉ែភាគច្រើននៅទីក្រុង Mong Pawk ក្នុងរដ្ឋ Wa កើនឡើងពី ៣កន្លែងក្នុងឆ្នាំ ២០១៥ ដល់ ២៦ កន្លែងនៅឆ្នាំ២០២៥ ភាគច្រើននៅជិតតំបន់លំនៅដ្ឋាន។ ប្រតិបត្តិការទាំងនេះប្រើវិធីសាស្រ្តមួយគឺបង្ហូរសារធាតុគីមីចូលទៅក្នុងដីដើម្បីទាញយកសារធាតុរ៉ែកម្រ ខណៈវិធីសាស្រ្តនេះគឺមានគ្រោះថ្នាក់ព្រោះសារធាតុគីមីអាចលេចធ្លាយចូលទៅក្នុងទន្លេ និងទឹកក្រោមដីបានយ៉ាងងាយ ដែលធ្វើឱ្យវាមិនមានសុវត្ថិភាពសម្រាប់ទឹកផឹក ឬប្រើប្រាស់។
ការិយាល័យគ្រប់គ្រងការបំពុល និងសកម្មជនបរិស្ថាន ដូចជា Pianporn Deetes មកពី International Rivers កំពុងស្នើសុំឱ្យរដ្ឋាភិបាលថៃចាត់វិធានការកាន់តែខ្លាំង។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលថៃបានត្រឹមតែផ្ញើលិខិតជាផ្លូវការពីការព្រួយបារម្ភប៉ុណ្ណោះ។ ក្រុមសិទ្ធិមនុស្ស ដូចជាមូលនិធិសិទ្ធិមនុស្ស Shan (SHRF) និយាយថា អាជីវកម្មបរទេសកំពុងទាញយកផលប្រយោជន៍ពីច្បាប់ទន់ខ្សោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១។ លើសពីនេះក៏មានការ ស្នើសុំឱ្យមានការស៊ើបអង្កេតជាសាកល ហើយចង់ឱ្យការរុករករ៉ែដ៏គ្រោះថ្នាក់នេះត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


