ព័ត៌មានអន្ដរជាតិ
មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង
ជុំវិញការហេតុការណ៍នេះ ថៃចោទថា គ្រាប់មីនដែលទាហានខ្លួនជាន់គឺជាប្រភេទ PMN-2 ដែលផលិតដោយរុស្ស៊ី និងពិបាករាវរកឃើញណាស់។ ដូច្នេះគ្រាប់មីន PMN-2 មានលក្ខណៈបែបណា?

មីន PMN-2 ត្រូវបានបង្កើតឡើងក្នុងអតីតសហភាពសូវៀត នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០។ វាមានរាងមូលតូច ហើយគ្របដណ្តប់ដោយផ្លាស្ទិក ជាធម្មតាមានពណ៌បៃតងខ្ចី ឬជួនកាលពណ៌ត្នោត។
ផ្នែកខាងលើមានបន្ទះកៅស៊ូពណ៌ខ្មៅរាងអក្សរ «X» ដែលជាបន្ទះសម្ពាធសម្រាប់ធ្វើឲ្យមីនផ្ទុះ។ វាជាមីនដែលដំណើរការដោយសម្ពាធ មានន័យថា វាផ្ទុះនៅពេលកម្លាំងគ្រប់គ្រាន់ជាន់ពីលើវា។
PMN-2 មានទម្ងន់សរុប៤៤០ក្រាមនិងផ្ទុកសារធាតុផ្ទុះប្រហែល១០០ក្រាម ដែលធម្មតាជាប្រភេទ TNT/RDX ហើយគ្រាប់មីននេះ មិនងាយរាវរកឃើញទេ ព្រោះសម្បកភាគច្រើនធ្វើពីផ្លាស្ទិក ពោលគឺឧបករណ៍ចាប់ដែកធម្មតា ពិបាករកឃើញណាស់ ព្រោះមីននេះមានលោហៈធាតុតិចបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


