Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

បានផុស

នៅ

បើតាមការបញ្ជាក់ពីអង្គភាពកម្ចាត់មីននៃប្រទេសថៃ, កន្លែងដែលទាហានខ្លួនជាន់មីនដាច់ជើង គឺជាតំបន់ដែលបោសសម្អាតមីនរួចហើយ ហើយពួកគេបានដាក់ព័ស្តុងតាងនៅក្នុងរបាយការណ៍ វាជាមីនទើបបង្កប់ថ្មីៗប្រភេទ PMN-2។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍នេះបានបង្ហាញពីភាពផ្ទុយគ្នាទៅនឹងការបញ្ជាក់ពីមេភូមិភាគ២ថៃ Boonsin Phadklang​ ដែលនិយាយថា គ្រាប់មីនដែលទាហានខ្លួនជាន់នៅតំបន់មុំ៣ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម។

យ៉ាងណា នៅថ្ងៃព្រហស្បតិ៍ទី១៧ខែកក្កដាឆ្នាំ២០២៥ អង្គភាពបានចេញរបាយការណ៍ថា គ្រាប់មីននេះជាមីនប្រឆាំងមនុស្សប្រភេទថ្មី ដែលផលិតដោយរុស្ស៊ី ហើយពិបាករាវរកណាស់។

ការអះអាងទាំងពីរខាងលើនេះ បង្ហាញពីភាពរញ៉េរញ៉ៃរបស់ថៃ ដែលមិនដឹងថាត្រូវគ្រប់គ្រងព័ត៌មានដោយរបៀបណា ហើយច្បាស់ណាស់ ចេតនានៅពីក្រោយរបាយការណ៍របស់អង្គភាពកម្ចាត់មីនថៃ គឺចង់ដាក់កំហុសមកលើកម្ពុជា ទោះមិននិយាយចំឈ្មោះក៏ដោយ។

សូមជម្រាបជាថ្មី ក្នុងចំណោមទាហាន៣នាក់ដែលរបួស គឺមានម្នាក់របួសធ្ងន់ដោយដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់។ រូបគេមានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែឈឺទ្រូងនិងហឹងត្រចៀកប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម