Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

បានផុស

នៅ

កងទ័ព​ប្រជាជន​ឡាវ​បាន​បដិសេធ​របាយការណ៍​ដែល​ថា​កងកម្លាំង​របស់ឡាវ​បាន​បាញ់​តបត​ជាមួយ​កងទ័ព​កម្ពុជា ដោយ​ច្រានចោល​ការ​អះអាង​ដែល​ផ្សព្វផ្សាយ​តាមបណ្ដាញសង្គមថា​ជា​ព័ត៌មាន​មិន​ពិតពីភាគីខាងថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​Xinhua​ នៅថ្ងៃទី​ ២៦ ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសឡាវបានចេញសេចក្ដីប្រកាសបដិសេធនេះ បន្ទាប់ពីប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រាយការណ៍​ពី​ការ​ជូន​ដំណឹង​បន្ទាន់​ពី​ប្រទេស​ឡាវ​ដោយ​អះអាង​ថា​ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​បន្ទាប់​ពីកម្ពុជាបានបាញ់ចូលទឹកដីឡាវ។ របាយការណ៍ទាំងនេះរួមបញ្ចូលរូបថតដែលបង្ហាញពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់យោធាឡាវ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទៀងផ្ទាត់បានបង្ហាញថា រូបថតនោះគឺមកពីសេចក្តីថ្លែងការណ៍ផ្សេងដែលចេញដោយកងកម្លាំងប្រតិបត្តិការពិសេសយោធាក្នុងខេត្តចំប៉ាសាក់របស់ឡាវនោះទេ។ សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​សំដៅ​លើ​គ្រាប់កាំភ្លើង​ធំ​ដែល​ធ្លាក់​មក​លើ​ដី​ឡាវ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ថៃ​និង​កម្ពុជា​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ហើយ​បាន​បញ្ជាក់​ថា​មិន​ច្បាស់​ថា​ភាគី​ណា​ជាអ្នកបាញ់នោះទេ។

ការប្រកាសរបស់ឡាវនេះក៏កើតឡើងបន្ទាប់ពីយោធាថៃបានបដិសេធថាខ្លួនមិនមែនជាអ្នកបាញ់ចូលទឹកដីឡាវនោះទេ ហើយបានចោទកម្ពុជាជាអ្នកបាញ់ដោយមិនមានមូលដ្ឋានច្បាស់លាស់។ មកដល់ពេលនេះការស៊ើបអង្កេតលើប្រភពនៃកាំភ្លើងធំឆ្លងព្រំដែនចូលឡាវនេះកំពុងបន្តនៅឡើយ។

ប្រជាជនកម្ពុជាជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ( រូបភាព៖ Xinhua)

គួរបញ្ជាក់ថាក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះឆ្លុះបញ្ចាំងពីលំហូរនៃការបោកបញ្ឆោតរបស់យោធាថៃ ដែលដំបូងឡើយជាការប្រឌិតដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានដោយគ្មានការញុះញង់របស់ខ្លួនមកលើកម្ពុជា ហើយឥឡូវនេះកំពុងព្យាយាមបំភាន់ភ្នែកឆាកអន្តរជាតិដោយធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម