Connect with us

ព័ត៌មានអន្ដរជាតិ

បុរសឡាវ ៥នាក់ជាប់ក្នុងរូងភ្នំ ពេលនេះ សង្គ្រោះចេញមក បានម្នាក់ហើយ!

បានផុស

នៅ

ក្រុមជួយសង្គ្រោះឡាវ បានរំដោះបុរសម្នាក់ ចេញពីរូងភ្នំ ដោយទទួលជោគជ័យហើយ ក្នុងប្រតិបត្តិការ ដ៏ប្រថុយប្រថានបំផុត។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។

(រូប៖ Reuters)

បុរសម្នាក់នេះ ស្ថិតក្នុងចំណោមអ្នកភូមិ ៥​នាក់ ដែលជាប់ក្នុងរូងភ្នំ អស់រយៈពេលមួយសប្តាហ៍មកហើយ ដោយពួកគេជាប់នៅក្នុងនោះ ព្រោះតែភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។

តាមពិត ពួកគេមានគ្នា ៧នាក់ ប៉ុន្តែគេរកឃើញអ្នកនៅរស់តែ ៥នាក់ប៉ុណ្ណោះ ខណៈ ២នាក់ទៀត មិនដឹងបាត់ខ្លួននៅឯណា។ 

(រូប៖ Reuters)

អ្នកទាំងអស់ គឺមកពីខេត្ត Xaysomboun ភាគកណ្តាលប្រទេសឡាវ បាននាំគ្នាដើរចូលទៅក្នុងរូងភ្នំនោះ តាំងពីថ្ងៃពុធ សប្តាហ៍មុន ដើម្បីស្វែងរកកម្ទេចមាស និងបរបាញ់សត្វព្រៃ ប៉ុន្តែជាអកុសល ពួកគេមិនអាចត្រឡប់ចេញមកវិញបានឡើយ ដោយសារតែមាត់រូងភ្នំត្រូវបានបាក់ដីបិទជិតផ្លូវ។

យ៉ាងណា ឥឡូវ បុរសម្នាក់ត្រូវ សង្គ្រោះចេញមកបានហើយ ក្រោយកិច្ចខិតខំជួយសង្គ្រោះយ៉ាងយូរ ខណៈ ៤នាក់ផ្សេងទៀត នឹងត្រូវជួយជាបន្តបន្ទាប់។

អត្តសញ្ញាណរបស់បុរសម្នាក់នោះ មិនត្រូវបានទម្លាយទេ ហើយក្រុមរុករកបញ្ជាក់ថា ពួកគេនឹងតាមរក បុរស២នាក់ទៀត ឲ្យឃើញ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម