Connect with us

ព័ត៌មានអន្ដរជាតិ

រយៈពេលមួយសប្ដាហ៍ ថៃជួបហេតុការណ៍ភ្លើងឆេះបន្តកន្ទុយគ្នា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod និង Fire and Rescue Thai ក្នុងរយៈពេលមួយសប្តាហ៍ប្រទេសថៃបានជួបហេតុការណ៍ភ្លើងឆេះជាច្រើនកន្លែងទូទាំងប្រទេសដូចជាភ្លើងឆេះបារ ភ្លើងឆេះវិហារក្នុងវត្ត ផ្សារ និងអគារស្នាក់នៅជាច្រើនកន្លែងបង្កការខូចខាតរាប់ម៉ឺនដុល្លារអាមេរិក។

ភ្លើងឆេះវត្តវិហារក្នុងវត្ត ខេត្ត Lampang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យដ៏រន្ធត់ទាំងនោះរួមមានកាលពីថ្ងៃទីកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ អគ្គិភ័យមួយបានឆាបឆេះវិហារ ក្នុងវត្ត Wat Bo Haeo ស្រុក Mueang ខេត្ត Lampang។ នៅខាងក្នុងវិហារមានសំណង់សាសនា និងវត្ថុបុរាណជាច្រើនសតវត្សមកហើយ រួមទាំងរូបសំណាកព្រះពុទ្ធដែលមានតម្លៃជាង ៣ លានបាត (៨ ម៉ឺន៤ពាន់ដុល្លារ) ដែលភាគច្រើនត្រូវបានខូចខាត។ តាមការ​ពិនិត្យ​បឋម​បាន​សន្និដ្ឋាន​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ពី​កង្ហារ​ពិដាន។

ភ្លើងឆេះបារក្នុងខេត្ត Nonthaburi

កាលពីល្ងាចថ្ងៃទី ១៥ ខែសីហាអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបារដ៏ល្បីមួយ នៅក្នុងផ្សារ Sombat Buri ក្នុងស្រុក Bang Bua Thong ខេត្ត Nonthaburi ដោយបានបង្កឱ្យមានភាពចលាចល មនុស្សម្នាក្នុងបារនិងប្រជាជនក្បែរនោះត្រូវជម្លៀសចេញ មុនពេលមានក្រុមសង្គ្រោះបន្ទាន់ចេញអន្តរាគមន៍។

ភ្លើងឆេះ​អគារខុន​ដូក្នុងទីក្រុងបាងកក​

នៅល្ងាចថ្ងៃទី ១៥ ខែសីហា ដដែលនោះ ក៏មានអគ្គិភ័យ​មួយទៀតឆាបឆេះ​អគារខុន​ដូ​ដ៏ប្រណិត​ជាន់​ទី​២៨នៅលើផ្លូវ Ramkhamhaeng ក្នុងទីក្រុងបាងកក បញ្ចេញផ្សែងហុយសន្ធោសន្ធៅ បង្កឲ្យមានការជម្លៀសប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនោះទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។

កាលពីម្សិលមិញនេះ ក៏មានអគ្កិភ័យដ៏សន្ធោសន្ធៅលេបត្របាក់វិហារមួយស្ទើរទាំងស្រុង ក្នុងវត្ត Pa Phai ដែលជាវត្តដ៏ល្បីល្បាញមួយនៅក្នុងស្រុក Mae Rim ខេត្ត ឈៀងម៉ៃ នាវេលាទៀបភ្លឺ។ ក្នុងអគ្កិភ័យនោះព្រះពុទ្ធបដិមាមួយអង្គ និងរូបសំណាកព្រះពុទ្ធបដិមាធំមួយអង្គបានរងការខូចខាតធ្ងន់ធ្ងរ។ ការ​ប៉ាន់​ស្មាន​ដំបូង​ការ​ខូច​ខាត​មាន​ចំនួនទឹកប្រាក់ប្រហែល ៣ លាន​បាត (៨ ម៉ឺន៤ពាន់ដុល្លារ)។

ហេតុការណ៍ភ្លើងឆេះទាំងនេះខ្លះដឹងមូលហេតុ ខណៈខ្លះមិនទាន់ដឹងមូលហេតុនិងកំពុងស៉ើបអង្កេត។ ក្រៅពីអគ្គិភ័យធំៗទាំងនេះ ក្នុងមួយសប្ដាហ៍នៅមានអគ្កិភ័យឆាបឆេះផ្ទះ​ កន្លែងធ្វើអាជីវកម្មនិងកន្លែងស្នាក់នៅជាច្រើនកន្លែងទៀតបន្តកន្ទុយគ្នាឥតដាច់។ ទោះបីមិនមានអ្នកស្លាប់តែបានបង្កការខូចខាតក៏មិនតិចដែរ៕

ភ្លើងឆេះវិហារក្នុងខេត្ត ឈៀងម៉ៃ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម