ព័ត៌មានអន្ដរជាតិ
ថៃ រងគ្រោះធ្ងន់ ដោយសារព្យុះសង្ឃរា Kajiki វាយប្រហារពេញទំហឹង
ព្យុះ Kajiki បានវិវត្តទៅជាព្យុះសង្ឃរា បានវាយប្រហារប្រទេសថៃពេញទំហឹង បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់។

ព្យុះនេះបានទៅដល់ប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៤ខែសីហាឆ្នាំ២០២៥ វាយប្រហារខេត្តចំនួន៥៨ ខណៈទីក្រុងបាងកក ក៏ត្រូវរងគ្រោះដែរ ដល់ថ្ងៃទី២៧ខែសីហា។
នាយកដ្ឋានឧតុនិយាយថៃ បានចេញការព្រមានឲ្យពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែភាពធ្ងន់ធ្ងរនៃព្យុះនេះ ខណៈគ្រួសារមួយចំនួន បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រួចទៅហើយ។
ក្នុងចំណោមខេត្តទាំង៥៨នោះ ខេត្តដែលរងការវាយប្រហារខ្លាំងបំផុត គឺជាខេត្តស្ថិតនៅភាពខាងជើង ឦសាន កណ្តាល និងខាងត្បូង។

សូមជម្រាបថា ព្យុះនេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រចកម្ពុជា ដែរ ប៉ុន្តែរងប៉ះពាល់តិចតួចប៉ុណ្ណោះ។ វានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែសីហា, ព្យុះសង្ឃរាដែលជាព្យុះទី១៣ ក្នុងឆ្នាំ២០២៥ មួយនេះ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ គន្លងផ្លូវរបស់ព្យុះសង្ឃរា Kajiki ពុំមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជាឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្ត៥៥របស់ថៃ ប្រឈមនឹងទឹកជំនន់ភ្លាមៗ ខណៈព្យុះត្រូពិច Kajiki ខិតចូលដល់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


