ព័ត៌មានអន្ដរជាតិ
ខេត្ត៥៥របស់ថៃ ប្រឈមនឹងទឹកជំនន់ភ្លាមៗ ខណៈព្យុះត្រូពិច Kajiki ខិតចូលដល់
នាយកដ្ឋានឧតុនិយមថៃ (TMD) នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥ បានចេញការព្រមានលើកទី៧របស់ខ្លួន ដោយដាក់ខេត្តចំនួន៥៥ ទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង និងអាចមានទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយព្យុះត្រូពិច Kajiki។

ព្យុះដែលបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងលើនៃសមុទ្រចិនខាងត្បូង ត្រូវបានព្យាករថានឹងបោកបក់នៅប្រទេសវៀតណាម និងឡាវនៅថ្ងៃទី២៥-២៦ខែសីហា។ ខ្យល់មូសុងនិរតីដែលមានឥទ្ធិពលខ្លាំង ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការរំខានដល់អាកាសធាតុនៅទូទាំងប្រទេសថៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៧ខែសីហា។
TMD បានផ្ដាំឲ្យសាធារណជន ជាពិសេសអ្នកនៅតំបន់គ្រោះថ្នាក់ ត្រូវប្រុងប្រយ័ត្នជាបន្ទាន់ ចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឲ្យមានទឹកជំនន់ភ្លាមៗ និងទឹកហូរ ជាពិសេសនៅតំបន់ភ្នំ ជិតផ្លូវទឹក និងតំបន់ទំនាប។
TMD ក៏បានចេញការព្រមានយ៉ាងខ្លាំងចំពោះតំបន់សមុទ្រផងដែរ។ សមុទ្រ Andaman ខាងលើ និងឈូងសមុទ្រថៃ នឹងមានរលកសមុទ្រមានកម្ពស់ពី ២-៣ម៉ែត្រ ហើយនឹងកើនលើសពី ៣ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ។ កប៉ាល់ទាំងអស់ត្រូវបានណែនាំឲ្យដំណើរការដោយប្រុងប្រយ័ត្នបំផុត ហើយទូកតូចៗនៅក្នុងតំបន់គួរតែជៀសវាងពីការចាកចេញពីច្រាំង៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


