Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ រិះគន់ ពូទីន ក្នុងអំឡុងពេលទស្សនកិច្ចនៅអង់គ្លេស

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី១៩ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដើម្បីរិះគន់លោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា មេដឹកនាំរុស្ស៊ីធ្វើឲ្យលោកធ្លាក់ចុះដោយសារការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និង លោក ដូណាល់ ត្រាំ។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ដែលសង្ឃឹម​ថាសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ដើម​អាណត្តិ​ប្រធានាធិបតី​របស់​លោក​បាន​និយាយ​ថា​ទាហាន​រុស្ស៊ី​កំពុងខាតបង់ក្នុង​អត្រា​ខ្ពស់​ជាង​​អ៊ុយក្រែន ហើយ​បាន​បន្ទោស​សកម្មភាព​របស់​លោក​ពូទីន​ចំពោះ​ការ​រារាំង​បទ​ឈប់​បាញ់។

សុន្ទរកថារបស់លោក ត្រាំ រិះគន់ពូទីននេះធ្វើឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ចក្រភពអង់គ្លេស។ ក្នុង​ដំណើរ​នោះ ត្រាំ ​បាន​លើក​សរសើរ​រាជវង្ស និង​​ប្រទេស​អង់គ្លេស។ ត្រាំក៏បានបានជៀសវាងការខ្វែងគំនិតគ្នាធំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ប៉ុន្តែបានប៉ះទង្គិចបន្តិចបន្តួចអំពីស្ថានភាពរដ្ឋប៉ាឡេស្ទីន ដែលអាមេរិកមិនគាំទ្រឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយបានស្នើឱ្យអង់គ្លេសប្រើយោធាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកមិនទៀងទាត់៕

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាមួយក្នុងអំឡុងពេលពិធីជប់លៀងថ្នាក់រដ្ឋនៅ Windsor Castle។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម