ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi ក្នុងប្រទេសវៀតណាមកើនដល់១៩នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ខែកញ្ញា ព្យុះទីហ្វុង Bualoi បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស ២១ នាក់ទៀតនៅតែបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជាព្យុះដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសវៀតណាមក្នុងឆ្នាំនេះ។

ព្យុះទីហ្វុងនេះបានបោកបក់នៅខេត្តភាគខាងជើងកាលពីថ្ងៃចន្ទ ដោយបានបញ្ចេញខ្យល់បក់ខ្លាំង រលកសមុទ្រធំៗ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់រីករាលដាល។ អាជ្ញាធរវៀតណាមបានរាយការណ៍ថាមនុស្ស ៨៨ នាក់បានរងរបួស ខូចខាតផ្ទះជាង ១០ ម៉ឺនខ្នង និងបំផ្លាញដំណាំជាង ១ម៉ឺន ហិកតាភាគច្រើននៅក្នុងខេត្ត Nghe An និង Ha Tinh ។
ជាមួយគ្នានេះភ្លៀងធ្លាក់លើសពី ៣០០មីលីម៉ែត្រ បង្កឱ្យមានបំណាក់ដី និងទឹកជំនន់ភ្លាមៗ ធ្វើឱ្យលិចលង់ភូមិមួយចំនួនទាំងមូល និងធ្វើឱ្យតំបន់មួយចំនួនគ្មានអគ្គិសនីប្រើប្រាស់ និងផ្លូវថ្នល់ត្រូវជន់លិច។ ចំណែកនៅទីក្រុងហាណូយ ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យស្ទះចរាចរណ៍ ទឹកសាចចូលពេញផ្ទះពលរដ្ឋ។ ប្រជាជនវៀតណាមបានពណ៌នាថាវាជាទឹកជំនន់ដ៏អាក្រក់បំផុតដែលពួកគេមិនធ្លាប់ជួបប្រទះ។
គួរបញ្ជាក់ថាប្រទេសវៀតណាមមានឆ្នេរសមុទ្រវែង នៅគែមសមុទ្រចិនខាងត្បូង ងាយនឹងរងគ្រោះដោយព្យុះទីហ្វុង ដែលជារឿយៗនាំមកនូវទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


