សុខភាព
ហេតុអ្វីជាកើតជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និង សាច់ខួរក្បាល !
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និងសាច់ខួរក្បាល(Acute Subdural Haematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចក្បាល រហូតដល់រយៈពេលមួយអាទិត្យក្រោយគ្រោះថ្នាក់ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់(subdural haematoma)។
ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរិភោគច្រើន បើកបរក្នុងសភាពស្រវឹង មិនពាក់មួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាដើម។ ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅក្នុងស្រោមខួរក្បាលនោះចេញ។
ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារ ៣ របៀប៖
– បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង និងសួត
– បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល
– ការខូចខាតដល់ជាលិកាខួរក្បាល ដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល
ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើឲ្យមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាល ដែលជាអ្នកបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។

ក) ការប៉ះពាល់៖
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖
– អាយុក្រោម ៤០ឆ្នាំមានហានិភ័យ ២០% នៃការស្លាប់
– អាយុចាប់ពី ៤០ឆ្នាំទៅ ៣០ឆ្នាំមានហានិភ័យ ៦៥% នៃការស្លាប់
– ចាប់ពី ៨០ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ ៨៨%

ការជាសះស្បើយពីជំងឺនេះត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូចឬធំ ការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្លាកស្នាមរបួស ដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយ និងផ្លូវចិត្តជារៀងរហូតក៏មានដែរ។
ខ) រោគសញ្ញា៖
រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖
– ការឈឺក្បាលខ្លាំង ឬតិច
– ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក
– ការវង្វេង
– ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ
– ទន់ត្របកភ្នែក ងងុយជាប់រហូត
– ពិបាកនិយាយ ឬនិយាយមិនចេញ
– ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ
– ទន់ ឬពិការមួយចំហៀងខ្លួន
– ការបាត់បង់ស្មារតី ឬសន្លប់

គ) ការព្យាបាល៖
ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំឡេង (speech therapists)ផងដែរ។ ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។

”ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយមានរោគសញ្ញាឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងស្រោមខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងអំពីរោគសញ្ញា និងការព្យាបាល ជំងឺមហារីកបំពង់អាហារ (Esophagus cancer)
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



