សុខភាព
កត្តាគួរយល់ដឹងអំពីការថែទាំទារកក្រោយសម្រាល !
សុខភាពបុត្រធីតា គឺជាសេចក្តីសុខ សុភមង្គលរបស់ក្រុមគ្រួសារនីមួយៗ។ ម្តាយគ្រប់រូប នៅពេលមានផ្ទៃពោះ តែងតែប្រាថ្នាចង់បានទារក ដែលកើតមកប្រកបដោយសុខភាពល្អ រឹងមាំ និងកាយសម្បទាគ្រប់គ្រាន់។

បន្ទាប់ពីអ្នកម្តាយ បានសម្រាលបុត្រធីតារួច ការថែទាំទារកក្រោយសម្រាលពិតជាមានការចាំបាច់ និងមានសារៈសំខាន់បំផុត ពីព្រោះវា គឺជាការពិនិត្យ តាមដានមើលលើសុខភាពទារក ដែលទើបនឹងកើត ដើម្បីធានាឲ្យបាននិងឲ្យប្រាកដថា ទារកមានសុខភាពល្អ អាចចាកចេញពីមន្ទីរពេទ្យបានប្រកបដោយ សុវត្ថិភាពខ្ពស់។

កត្តាសំខាន់ៗដែលឪពុកម្តាយ ត្រូវយកចិត្តទុកដាក់ស្វែងយល់លើទារកក្រោយពេលសម្រាលរួមមាន៖
១. ការពិនិត្យសុខភាពទារកក្រោយកើត និងការផ្តល់ថ្នាំបង្ការ ដែលត្រូវធ្វើការកត់ត្រា ក្នុងសៀវភៅសុខភាពទារក ឲ្យបានត្រឹមត្រូវនិងទៀងទាត់។
២. ការធ្វើតេស្តឈាមដោយជួសកែងជើងទារក (Newborn Screening Test) ដើម្បីស្វែងរកជំងឺពីកំណើត (១-២ដំណក់ឈាមប៉ុណ្ណោះ)។
៣. ពិនិត្យក្រុមឈាមទារក (Blood Group)។
៤. ការធ្វើការថតឆ្លុះអេកូបេះដូងទារក (Neonatal Echocardiography)។
ក្នុងករណីមានលក្ខណៈមិនធម្មតា ផ្នែកប្រពោធនកម្មទារកដើរតួសំខាន់ ក្នុងការសង្គ្រោះបន្ទាន់ទារក ដែលមានសុខភាពមិនប្រក្រតី ឫមានជំងឺផ្សេងៗដូចជា៖
ក. ទារកកើតមិនគ្រប់ខែ និងទារកកើតមកខ្សោយ។
ខ. ការជួយសង្គ្រោះ និងព្យាបាលទារក ដែលមានបញ្ហាសួត។
គ. ទារកដែលប្រឈម និងការឆ្លងមេរោគពីម្តាយ។
ឃ. ការព្យាបាលដោយកាំរស្មីពណ៌ស្វាយ (Phototherapy) ចំពោះទារក ដែលមានជំងឺ
ខាន់លឿង។
ង. ទារកចាស់ខែ ឬលើសខែ (៤២សប្តាហ៍)។
ត. ការតាមដានទារកក្រោយសម្រាល (Nursery) ចំពោះទារក ដែលម្តាយមានជំងឺព្រាយក្រឡាភ្លើង, ទឹកនោមផ្អែម ឬ សម្រាលដោយវះកាត់។ល។
បញ្ជាក់៖
– ចំពោះទារក ដែលមកសម្រាកថែទាំព្យាបាលនៅផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត ក្រោយចេញពីមន្ទីរពេទ្យ នឹងតម្រូវឲ្យមានការណាត់ជួបជាបន្តបន្ទាប់ ដើម្បីធ្វើការតាមដានការលូតលាស់លើបញ្ញា និងកាយសម្បទារហូតដល់ទារកអាយុ៣ឆ្នាំ។
ការថែរក្សាទារក គឺជាជំនាញឯកទេសមួយដែលទាមទារឲ្យមានការថែទាំ និងព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទារក ដែលទើបនឹងកើត។ ដូច្នេះផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យកាល់ម៉ែត (Neonatal Intensive Care) ត្រូវបានបង្កើតឡើង ដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រជំនាញពាក់ព័ន្ធឯកទេសទារកកម្រិតស្តង់ដារសកល ចូលរួមដោយក្រុមគ្រូពេទ្យឯកទេស និងគិលានុបដ្ឋាយិកាជំនាញ ប្រកបដោយបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីបម្រើសុខភាពបុត្រធីតាលោកអ្នកឲ្យកាន់តែប្រសើរឡើង។




«សូមស្រលាញ់បុត្រធីតារបស់លោកអ្នក ដោយចូលរួមយកចិត្តទុកដាក់ និងថែទាំទៅលើពួកគាត់គ្រប់ជ្រុងជ្រោយពិសេសបន្ទាប់ពីក្រោយសម្រាល!»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ