សុខភាព
នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?
Published
4 months agoon
By
phea KPTធ្លាប់ឮទេពាក្យឪពុកម្តាយខ្លះ «កុំធ្វើការដូចពុក! »?
ការងារ គឺជាបទពិសោធន៍ដ៏សាមញ្ញមួយរបស់មនុស្សគ្រប់គ្នា ដែលមិនពិបាកក្នុងការដោះស្រាយទេ យ៉ាងណាមិញ ទំនាស់ និងស្ត្រេសជាច្រើននៅក្នុងម៉ោងធ្វើការបន្តដល់ជីវិតឯកជន ព្រោះតែ ហេតុផលជាច្រើន ដូចជា អស្មិមានះ ច្រណែន ចង់បានខ្លាំងលើសមត្ថភាព ប្រៀបធៀបពេក ឬខ្វះសមត្ថភាពពេក។
មិនខុសអ្វីនឹងជីវិតផ្ទាល់ខ្លួនដែរ ប្រសិនបើមនុស្សមិនអាចប្រកាន់ខ្ជាប់ចរិតបើកចំហ ផ្លាស់ប្ដូរអស្មិមានះ ក៏ពិបាកនឹងមានអារម្មណ៍ល្អចំពោះជីវិតដូចគ្នា។
អ្វីដែលត្រូវសម្គាល់ និងដោះស្រាយនៅពេលយើងស្រាប់តែនៅសុខៗស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង ៖
១ ធ្វើការដដែលៗ
ការចាកចេញពី comfort zone ដោយសារមិនហ៊ានប្រឈមនឹងបរិយាកាសការងារថ្មី មេថ្មី ក្រុមថ្មី ទីតាំងថ្មី ការទទួលខុសត្រូវថ្មី នឹងឈានដល់ថ្ងៃណាមួយធុញសូម្បីតែជីវិតយើងខ្លួនឯង។ ទោះបីនៅក្នុងស្ថាប័នដដែល ក៏គង់ត្រូវប្តូរការងារ ប្តូរការទទួលខុសត្រូវថ្មីដែរ មិនអាចនៅដដែលៗរហូត ប្តូរតែពណ៌សក់ទៅជាល្បាយនោះទេ។ ត្រូវចេះរកឱកាសអនុញ្ញាតឲ្យខ្លួនឯងរកឃើញការងារខ្លួនមិនធ្លាប់បានដឹង ឬប្រឡូកពីមុននៅក្នុងវិស័យដដែលក៏បានតែត្រូវផ្នែកខុសគ្នា។ ត្រូវប្រាប់ខ្លួនឯងថាជាតិនេះ មានអ្វីៗជាច្រើនទៀត ដែលយើងតាមពិតអាចធ្វើបាន។ ការចាកចេញពី comfort zone គឺជាអ្វីមួយដែលអាចជួយបង្កើនទំនុកចិត្ត និងបង្កើនបទពិសោធន៍ ការដាក់ខ្លួន ការយល់អំពីចិត្តសាស្ត្រមនុស្ស និងឈានទៅអាចធ្វើការងារធំៗទៅអនាគតបាន ព្រោះមានការតស៊ូមកច្រើនយល់ដឹងលឿន។
២ ចាកចេញ
ទោះយ៉ាងណាយើងមិនចាំបាច់តស៊ូនៅកន្លែងដែលមានអារម្មណ៍ថាមិនល្អ និងគ្មានសង្ឃឹមកែលំអបាននោះទៀតទេ។ ប្រសិនបើយើងទើបតែចាប់ផ្ដើមការងារ អាចថាមានអ្វីច្រើនដែលយើងអាចធ្វើដើម្បីរៀនដោះស្រាយបញ្ហាឲ្យអស់ពីសមត្ថភាព ប៉ុន្តែក៏មិនគួរខាតពេលយូរពេកឡើយ។ ត្រូវដឹងថា បរិយាកាសការងារដ៏អវិជ្ជមាន ដែលមានមេកោយរអ៊ូរទាំ មិត្តរួមការងារល្បិចល្បង អាចនឹងទាញយើងទម្លាក់ទឹក ជួនអាចប្តូរយើងឲ្យទៅជាអវិជ្ជមានបាន។
ប្រសិនបើការងារមិនសប្បាយចិត្តឬលើកសន្ទុះចិត្ត ចូរចាកចេញកុំស្តាយស្រណោះ។ មានមនុស្សច្រើនពេកហើយដែលត្រាំត្រែងចំណាយពេលច្រើននៅក្នុងការងារ ឬបរិយាកាសដែលពួកគេមិនចូលចិត្ត ឬថែមទាំងបង្កើនចរិតត្រម៉ុតត្រម៉ុយ ខឹងក្រោធ ទុទ្ទិដ្ឋិនិយម ក្នុងផ្នត់គំនិតខ្លួនឯង។
៣ កុំឲ្យវាមានឥទ្ធិពលលើរូបភាពសង្គមរបស់យើង
កុំសរសេរអារម្មណ៍ស្អប់ការងារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រោះក្រៅពីទទួលពាក្យបណ្ដឹងហើយ ថែមទាំងគ្មានអ្នកណាហ៊ានទទួលយកយើងផង។ នៅក្នុងការស្ទង់មតិរបស់ CareerBuilder ឆ្នាំ ២០១៨ និយោជិត៧០ភាគរយ បាននិយាយថា ពួកគេប្រើបណ្ដាញសង្គមដើម្បីស្រាវជ្រាវនិយោជិតដែលមានសក្ដានុពល ដូច្នេះអ្វីៗនៅលើនោះជាមុខមាត់យើងខ្លួនឯង។ ខាងធនធានមនុស្សតែងតែផ្ទៀងផ្ទាត់CV យើងនឹងស្វែងរកយើងតាមហ្គូហ្គល ហើយប្រសិនបើយើងមិនប្រយ័ត្នអំពីការកំណត់ភាពឯកជនលើហ្វេសប៊ុកទេ បានន័យថា យើងកំពុងធ្វើឲ្យគេឃើញយើងក្នុងរូបភាពខកចិត្តដោយសារការផុសពីអតីតកាល។

៤ ត្រូវដឹងថា មិនមែនមានតែយើងទេមានអារម្មណ៍នេះ
នរណាម្នាក់ក្នុងចំណោមបណ្ដាញការងារយើង មិត្តយើង គ្រួសារយើងក៏អាចថាកំពុងតែជាប់ជុងនឹងការងារដែលខ្លួនស្អប់។ ការនេះកើតឡើងបានព្រោះគេមិនចេះរបៀបរៀបចំគោលដៅវិជ្ជាជីវៈ ហើយរំពឹងទុកខ្ពស់ពេក ចង់បានស្រួលពេក និងមិនរៀបរយខ្លួនឯងក្នុងការប្រឈមនឹងឧបសគ្គ ឬការលត់ដំ។ ប៉ុន្តែករណីរកបានថៅកែមិនល្អ ឬអ្នករួមការងារមិនកើតសោះ ពិតជារឿងហួសពីអ្វីដែលយើងអាចគ្រប់គ្រងបានពិតមែន តែយើងអាចកែខៃវា។ ណាមួយអ្នកធ្វើការខាងលក់ និងទីផ្សារអាចថា ជួបប្រភេទអតិថិជនយ៉ាប់ៗ ។ល។ បរិយាកាសការងារតែងមានឧបសគ្គច្រើនមកលលេងជាមួយយើង។
គិតរបៀបខាងក្រោមនេះវិញ ទំនងជាជួយឲ្យរឹងមាំ និងប្រឈមបញ្ហាក្នុងវិជ្ជាជីវៈបានល្អ ៖
ចេះសួរសំណួរស្មោះត្រង់ទៅកាន់ខ្លួនឯង ៖
តើប្រាកដថា យើងដាច់ខាតត្រូវឈប់ ឬក៏ចង់សាកមើលទំហំកម្លាំងស៊ូខ្លួនឯង អាចឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះបានឬអត់ គ្រាន់នឹងចងក្រងទុកជាពិសោធន៍ជីវិត?
តើមានអ្វីដែលខុសគ្នាដែលយើងរំពឹងថា នឹងអាចសប្បាយរីករាយនៅកន្លែងធ្វើការថ្មីដែរ?
តើមានលក្ខខណ្ឌអ្វីខ្លះ យើងអាចសប្បាយចិត្តនឹងអាជីពនេះវិញបាន?
ពិចារណាលើជម្រើសផ្សេងៗ មុនពេលធ្វើការសម្រេចចិត្តចាកចេញឬនៅ ឬការស្វែងរកការងារថ្មីបណ្តើរៗ។
ត្រៀមខ្លួនដើម្បីស្វែងរកការងារ ៖
ប្រសិនបើគ្មានផ្លូវដែលយើងគិតថា អាចស្នាក់នៅបានប្រសើរជាងមុននោះ ក៏មិនអីដែរ។ ជាថ្មីម្តងទៀត យ៉ាងហោចណាស់យើងកំពុងតែកំណត់អត្តសញ្ញាណច្បាស់ឲ្យដឹងអំពីបញ្ហារបស់ខ្លួន ឈានដល់ការសម្រេចចិត្ត តែកុំឈប់ពីការងារភ្លាមៗ មុនរកបានការងារថ្មី។ រៀនសរសេរសង្ខេបប្រវត្តិរូបនៅលើ LinkedIn ដោយធ្វើបច្ចុប្បន្នភាពប្រវត្តិរូប ដាក់ឯកសារយោង បង្កើតបណ្ដាញភ្ជាប់ជាមួយមនុស្សក្នុងវិស័យស្រដៀងគ្នា និងលើបណ្ដាញទំនាក់ទំនងកំពូលៗផ្សេងទៀត។ ធ្វើចិត្តសុទិដ្ឋិ រីករាយ និងមានសេចក្តីសង្ឃឹមនៅក្រោយពេលដែលសម្រេចចិត្តច្បាស់ៗហើយ។

ចាប់ផ្ដើមការប្រមាញ់ការងារ
ចាប់ផ្តើមស្វែងរកការងារធ្វើដោយស្ងាត់ស្ងៀមនិងដោយវាងវៃ។ កុំផ្សាយការពិតអេចអូចដែលថាយើងកំពុងត្រៀមចាកចេញ និងស្វែងរកការងារដោយរក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីធ្វើឲ្យភាគីណាមិនសប្បាយចិត្តទាំងអស់។
អាកប្បកិរិយាវិជ្ជមាននៅកន្លែងថ្មី
កុំនិយាយអ្វីពីអតីតកាលសូម្បីកន្លែងការងារចាស់ដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់។ ទោះបីយើងល្អប៉ុនណា សម្ដីនិយាយដើមពីកន្លែងចាស់ ធ្វើឲ្យរូបភាពយើងក្នុងក្រសែភ្នែកអ្នកថ្មីធ្លាក់ចុះដល់ចំណុចសូន្យ។ កុំចង់ឮឲ្យសោះពាក្យថា« ចរិតអញ្ចឹងបានជាឈ្លោះនឹងគេនៅកន្លែងចាស់!»។ សិក្សាបញ្ហាខ្លួនឯង ហើយកសាងរូបភាពថ្មីជាមួយអាជីពថ្មីនោះឲ្យបានប្រសើរជាងមុន ដោយអធ្យាស្រ័យ លើកលែង និងបំភ្លេចតែប្រសិនបើចងចាំចាំតែចំណុចល្អបានហើយ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ thebalancecareers
You may like
-
សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?
-
ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត
-
ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
-
ការពារកុំឲ្យកើតជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ សាកល្បងគន្លឹះទាំងនេះ
-
ក្នុងនាមមិត្តភក្ដិគ្នា អាចជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?
-
វិធីយកឈ្នះលើអារម្មណ៍ដែលតែងវិលវល់ គ្មានកោះត្រើយអំពីជីវិត
ចុច Like Facebook កម្ពុជាថ្មី

វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ នៅរាត្រីនេះ

ក្មេងទំនើង២នាក់ ខឹងគូសត្រូវយកដុំថ្មគប់មកលើខ្លួន នាំបក្សពួកពួនស្ទាក់កាប់

យកសំណាកបានជាង ៧០០នាក់ហើយ នៅរោងចក្រ វាយ & ដាប់បែលយូ ព្រែកជ្រៃ

Breaking News!!! វ៉ាក់សាំង AstraZenecaបានដឹកមកដល់កម្ពុជាហើយ

ខេត្តកណ្ដាលប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន ០៨ កន្លែង សម្រាប់ឆ្នាំ២០២១

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ5 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ1 week ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ1 week ago
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានអន្ដរជាតិ6 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
-
ជំនឿ4 days ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានអន្ដរជាតិ5 days ago
គ្មាននរណាអាចបញ្ជាក់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ សូម្បីតែ WHO
-
ព័ត៌មានអន្ដរជាតិ7 days ago
ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ
-
អាជីព2 days ago
អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង