សុខភាព
ការតាមដានសុខភាព និងស្វែងរកដុំមហារីកពោះវៀនធំ នៅដំណាក់កាលដំបូងបំផុត!
ជំងឺមហារីកពោះវៀនធំ ជាជំងឺដែលគេជួបប្រទះញឹកញាប់ ជាពិសេសចំពោះអ្នក ដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ។ អត្រាមរណភាព ដែលបង្កឡើងដោយជំងឺមហារីកពោះវៀនធំ ឈរនៅជួរទី៤ បើធៀបទៅនឹងការស្លាប់ ដោយជំងឺមហារីកផ្សេងៗទៀត។

នៅប្រទេសកម្ពុជាយើង តាមការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញថា ជំងឺមហារីកពោះវៀនធំ ស្ថិតនៅជួរទី៥ បន្ទាប់ពីជំងឺមហារីកផ្សេងទៀត។ ដោយឡែកនៅប្រទេសកម្ពុជាយើង ចំពោះអ្នកដែលមានអាយុតិចជាង ៤០ឆ្នាំ ជំងឺមហារីកពោះវៀនធំ មានអត្រាខ្ពស់រហូតដល់ ៣០% ហើយនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសអេហ្ស៊ីប។

១. តើកត្តាអ្វីខ្លះ ដែលបង្កឲ្យទៅជាជំងឺមហារីកពោះវៀនធំ?
កត្តាដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំរួមមាន
ក). កត្តាចំណីអាហារ និងបរិស្ថាន
– ការបរិភោគសាច់ច្រើន
– ពពួកសាច់ក្រហម
– អាហារខ្លោច, អាហារឆ្អើរ …
– មិនមានការហាត់ប្រាណគ្រប់គ្រាន់
– ភាពធាត់ខ្លាំង
– ថ្នាំសម្លាប់សត្វល្អិត
ខ). កត្តាតំណពូជ
២. តើជំងឺមហារីកពោះវៀនធំ អាចព្យាបាលជាសះស្បើយដែរឬទេ?
ជំងឺមហារីកពោះវៀនធំ ជាជំងឺដែលព្យាបាលជាសះស្បើយបាន ប្រសិនបើជំងឺនេះ អាចរកឃើញនៅក្នុងដំណាក់កាលដំបូងបំផុត ប៉ុន្តែបញ្ហាចោទ ដោយសារជំងឺមហារីកពោះវៀនធំនេះ នៅដំណាក់កាលដំបូង គឺមិនមានបង្កជារោគសញ្ញាអ្វីទេ។ ភាគច្រើននៃអ្នកជំងឺតែងតែមកជួបគ្រូពេទ្យ ក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ ដែលការព្យាបាល អាចត្រឹមបានតែជាការព្យាបាលបន្ធូរបន្ថយ និងពន្យារ គឺមិនអាចជាសះស្បើយបានឡើយ។

៣. តើធ្វើយ៉ាងណា ដើម្បីរកឃើញជំងឺមហារីកពោះវៀនធំនេះ នៅដំណាក់កាលដំបូង?
ការឆ្លុះពោះវៀន ជាមួយការវិភាគច្បាស់លាស់ ដោយវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះពោះវៀន គឺជាវិធីសាស្ត្រតែមួយគត់ ដែលអាចឲ្យធ្វើយើងរកឃើញជំងឺមហារីកពោះវៀនធំ នៅដំណាក់កាលដំបូង។ មិនតែប៉ុណ្ណោះ វាជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធិភាព ក្នុងការការពារមិនឲ្យមានជំងឺមហារីកពោះវៀនផងដែរ។ វិធីសាស្ត្រនេះ អាចឲ្យយើងយកចេញនូវដុំសាច់ ដែលអាចបង្កឲ្យមហារីកពោះវៀនធំ ដោយមិនបាច់វះកាត់។



៤. តើអ្នកណាខ្លះគួរធ្វើ ការឆ្លុះពោះវៀន ដើម្បីបង្ការជំងឺមហារីកពោះវៀនធំ ឬរកឲ្យឃើញនូវជំងឺនេះ ក្នុងដំណាក់កាលដំបូង?
ក). អ្នកដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ
ខ). អ្នកដែលមានរោគសញ្ញាមួយចំនួន ដែលបង្ហាញថា អាចប្រឈមនិងជំងឺមហារីកពោះវៀនធំ ដូចជា
– បត់ជើងធំមានលាយឈាម ឬសំបោរ
– ការស្រកទម្ងន់ខុសពីប្រក្រតី
– មានភាពមិនប្រក្រតីនៃការបន្ទោបង់ (រាគ ឬទល់លាមក)
– មានដុំក្នុងពោះ
– មានការស្លេកស្លាំង ដែលបណ្តាលមកពីការបាត់បង់ឈាមក្រហម ដែលមិនមានមូលហេតុច្បាស់លាស់

«សូមមេត្តារួសរាន់ ជួបពិគ្រោះផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីធ្វើការស្វែងរកមូលហេតុនៃជំងឺឲ្យបានច្បាស់លាស់ ជៀសវាងការវិវត្តន៍ទៅមុខហួសពេលនៃជំងឺ ដោយមិនអាចព្យាបាលជាសះស្បើយបាន!»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រុងប្រយ័ត្នជំងឺរលាកអញ្ចាញធ្មេញ អាចបណ្តាលឲ្យកើតជំងឺផ្សេងៗទៀត?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


