Connect with us

សុខភាព

ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង

បានផុស

នៅ

យើង​សុទ្ធ​តែ​ដឹង​ស្រាប់​ហើយ ផឹក​ទឹក​ច្រើន​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពេទ្យ ភាគ​ច្រើន​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ល្អ​ជាង​ទឹក​ត្រជាក់។ ចុះ​មាន​ដឹង​អត់ ផឹក​ទឹក​ក្តៅ មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ បាន​ជា​ពេទ្យ​ឧស្សាហ៍​និយាយ​បែប​នេះ? បើ​ចង់​ដឹង អត្ថបទខាង​ក្រោម​នេះ នឹង​បញ្ជាក់​ប្រាប់។

១- បំបាត់​បញ្ហា​កក​ស្ទះ​នៅ​រន្ធ​ច្រមុះ

Here's What Happens When You Drink Hot Water Every Day
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ក្តៅ គឺ​មាន​ចំហាយ​ទឹក ហើយ​ពេល​យើង​កាន់​ពែង​ទឹក​ក្តៅ​ជាប់​ដៃ ដក​ដង្ហើម​ឲ្យ​បាន​វែង ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​ចេញ​ពី​ពែង គឺ​អាច​ជួយ​យើង​បន្ធូរ​ប្រហោង​ឆ្អឹង​ច្រមុះ​ដែល​ស្ទះ និង​អាច​កាត់​បន្ថយ​បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​តឹង​ច្រមុះ​បាន។ លើស​ពី​នេះ ផឹក​ទឹក​ក្តៅឧណ្ហៗ អាច​ជួយ​ឲ្យ​លែង​មាន​អារម្មណ៍​រោយ​កញ្ចឹង​ក និង​ក៏​អាច​កាត់​បន្ថយ​បញ្ហា​ឈឺក​បាន​ដែរ។

២- ជំនួយ​ដល់​ការ​រំលាយ​អាហារ

ផឹក​ទឹក​ក្តៅ ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ។ សារធាតុ​ទឹក​គ្រប់​ប្រភេទ អាច​បង្កើន​ជាតិ​រំអិល ជួយ​ឲ្យ​ដំណើរ​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង ដោយ​សារ​ទឹក នឹង​ហូរ​តាម​រយៈ​ក្រពះ និង​ពោះ​វៀន ក៏​ដូច​ជា​សរីរាង្គ​រំលាយ​អាហារ​ផ្សេង​ទៀត មាន​ន័យ​ថា ជា​សកម្មភាព​មួយ​ល្អ​ខ្លាំង​ដើម្បី​កម្ចាត់​កាក​សំណល់​ចេញ​មក​ក្រៅ។

៣- ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង

Does drinking warm water in summer help? | Lifestyle News,The Indian Express

ផឹក​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង ស្ថិរភាព​ក្នុងការ​ផ្តល់​សញ្ញា​ទៅ​កាន់​រាងកាយ។ ​ប្រព័ន្ធ​ប្រសាទ​កណ្តាល មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព និង​គ្រប់​គ្រង​រាល់​ប្រតិកម្ម​រាងកាយ​យើង តែនៅ​ពេល​យើង​មាន​អារម្មណ៍​មិន​ស្ងប់ ឬ​ស្លន់​ស្លោរ​ពេញ​មួយ​ថ្ងៃ យើង​មាន​អារម្មណ៍​​ថា ឈឺ​ចាប់​តិចៗ។ គ្នា​យើង ​មាន​បញ្ហា​រលាក​សន្លាក់ កាន់​តែ​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ផឹក​ទឹក​ក្តៅ ព្រោះ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​ស្ងប់​ស្ងាត់។

៤- ជួយ​បំបាត់​បញ្ហា​ទល់​លាមក

ផឹក​ទឹក​ក្តៅ អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ពោះ​វៀន អាច​ជួយ​ជំរុញ​កាក​សំណល់​ចាស់ៗ​ក្នុង​ពោះ​វៀន​យើង​ចេញ​មក​ក្រៅ​បាន។ ផឹក​ទឹក​ក្ដៅជា​ប្រចាំ មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​ពោះវៀន ប៉ុន្តែ​បើ​ផឹក​ម្តង​ម្កាល​នៅ​ពេល​មាន​បញ្ហា​ទល់​លាមក ក៏​មិន​មែន​ជា​វិធី​សាស្ត្រ​ល្អ​ដែរ។

៥- ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន

Why Do Some People Prefer Drinking Warm Water?

ទឹក​ក្តៅ ក៏​មិន​ខុស​ពី​បន្ទប់​មាន​សីតុណ្ហភាព​សមរម្យ ឬ​ទឹក​ត្រជាក់​នោះ​ដែរ ព្រោះ​សុទ្ធ​តែ​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ជា​ធម្មតា​តែង​ណែនាំ​ឲ្យ​មនុស្ស​ពេញ​វ័យ ​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​តិច ៨កែវ ក្នុង​មួយ​ថ្ងៃ ឬ​ប្រមាណ​ជា ២លីត្រ។ ប៉ុន្តែ​ការ​ណែនាំ​នេះ ហាក់​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង។

ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង​ដោយ​ផឹក​ទឹក​ក្តៅ និង​បន្ត​ផឹក​មុន​ចូល​គេង នឹង​កាន់​តែ​ជួយ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ ព្រោះ​រាងកាយ​យើង ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​បំពេញ​មុខងារ​សំខាន់ៗ​ជាច្រើន ហេតុ​នេះ ជាតិ​ទឹក​ក្នុង​រាងកាយ មិន​អាច​ខ្វះ​ជា​ដាច់​ខាត។

៦- ជួយ​សម្រក​ទម្ងន់

ផឹក​ទឹក​ក្តៅ អាច​ជួយ​ដាស់​ប្រព័ន្ធ​គ្រប់​គ្រង​កម្តៅ​ក្នុង​រាងកាយ​នឹងជួយឲ្យ​ធ្វើ​ការ​បាន​ល្អ។ នៅ​ពេល​ដែល​រាងកាយ​បញ្ចេញ​សកម្ម​ភាព​ដើម្បី​ស្រប​ទៅ​ជា​មួយ​កម្ដៅ​ទឹក នាំ​ឲ្យ​សីតុណ្ហភាព​ខាង​ក្នុង​ធ្លាក់​ចុះ អាច​ជួយ​ដាស់​ប្រព័ន្ធ​មេតាបូលីស​ដំណើរ​បាន​ការ​តែ​ខ្លាំង។ លើស​ពី​នេះ ដោយ​សារ​ទឹក​ក្តៅ​អាច​ជួយ​បញ្ចេញ​កាក​សំណល់​បាន​ល្អ នាំ​ឲ្យ​ផែន​ការ​សម្រក​ទម្ងន់​យើង ក៏​កាន់​តែ​ប្រសើរ។

៧- ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ស្រួល

What's Wrong With Drinking Hot Water? - Dr. Weil

ងូត​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល ទាំងប្រព័ន្ធ​សរសៃ​ឈាម​អាក់ទែ និង​សរសៃ​ឈាម​វ៉ែន ពង្រីក​លំហូរ​ឈាម ទៅ​ចិញ្ចឹម​គ្រប់​សាព៌ាង្គកាយ ខណៈ​ផឹក​ទឹក​ក្តៅ ក៏​ទទួល​បាន​គុណ​ប្រយោជន៍​ដូច​គ្នា​នេះ​ដែរ។

របត់​ឈាម​មាន​សុខភាព​ល្អ គឺ​ជះ​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​សុខភាព​យើង​ទាំង​មូល អាច​កាត់​បន្ថយ​អត្រា​ប្រឈម​បញ្ហា​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ជំងឺ​លើស​ឈាម ក៏​ដូចជា​ក្រុម​ជំងឺ​សរសៃឈាម​បេះ​ដូង​ផងដែរ។ បន្ថែម​ពី​លើ​នេះ ផឹក​ទឹក​ក្តៅ ឬ​ងូត​ទឹក​ក្តៅ​នៅ​ពេល​យប់ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ គេង​លក់​ស្រួល។

៨- កាត់​បន្ថយ​អត្រា​ស្ត្រេស

ដោយ​សារ​ផឹក​ទឹក​ក្តៅ ជួយ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ប្រសាទ​កណ្តាល គ្នា​យើង​មិន​សូវ​មាន​អារម្មណ៍​មិន​ល្អ ឬ​ថប់​បារម្ភ​នោះ​ឡើយ។ បើ​តាម​ការ​សិក្សា​ជាច្រើន នៅ​ពេល​យើង​ផឹក​លាយ​ជាមួយ​ទឹក​ដោះ​គោ​ក្តៅ​វិញ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ល្អ។

៩- ជួយ​កាត់​បន្ថយ​ជាតិ​ពុល

Drinking hot tea is linked to higher cancer rates: study

ផឹក​ទឹក​ក្តៅ ជា​បណ្តោះ​អាសន្ន នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កើន​ឡើង។ ពេល​យើង​ផឹក​ទឹក​ក្តៅ ឬ​ងូត​ទឹក​ក្តៅ រាងកាយ​របស់​យើង នឹង​សកម្ម ដោយ​ចាប់​ផ្តើម​បែក​ញើស ហើយ​បើ​ទោះ​ជា​បែក​ញើស​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​ក្តី ប៉ុន្តែ​វា​អាច​បញ្ចេញ​ជាតិ​ពុល​ដែល​យើង​ស្រូប​យក​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​បាន។

១០- កាត់​បន្ថយ​រោគសញ្ញា​បញ្ហា​សាច់​ដុំ​ពោះ

Achalasia ជា​ភាសា​បច្ចេក​ទេស​វេជ្ជសាស្ត្រ​មួយ សម្ដៅ​ទៅ​លើ​ស្ថាន​ភាព​សុខភាព​កើត​មាន​លើ​សាច់​ដុំ​បំពង់​រំលាយ​អាហារ ពិសេស​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ឬ​មាន​អារម្មណ៍​ថា អាហារ​កំពុង​ធ្វើ​ចលនា​ក្នុង​ក្រពះ។

គ្នា​យើង​មាន​ស្ថានភាព​សុខភាព​បែប​នេះ ជា​រឿយៗ​តែង​មាន​បញ្ហា​ពិបាក​លេប​អាហារ និង​ពេល​ខ្លះ មាន​អារម្មណ៍​ដូច​ជា​អាហារ​កំពុង​ជាប់​គាំង​ក្នុង​បំពង់​អាហារ ដោយ​មិន​អាច​ធ្លាក់​ចុះ​ទៅ​ដល់​ក្រពះ​បាន។

ទោះ​ជា​យ៉ាង​ណា លក្ខខណ្ឌ​សុខភាព​មួយ​នេះ នៅ​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​ពី​មូលហេតុ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា ទឹក​ក្តៅ អាច​ជួយ​គ្នា​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​បាន ពិសេស​ពេល​យើង​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ឬ​អាហារ​សាច់ ជា​ដុំ​ធំៗ​តែ​ម្តង។

១១- ការ​កំណត់​បរិមាណ​ទឹក និង​កត្តា​ប្រឈម

Drinking hot tea, smoking and alcohol can increase risk of oesophageal  cancer, study finds | The Independent | The Independent

ទោះ​ជា​ផឹក​ទឹក​ក្តៅ មាន​គុណ​ប្រយោជន៍​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​មិន​មែន​អាច​ព្យាបាល​គ្រប់​ស្ថាន​ភាព​សុខភាព​ទាំង​អស់​នោះ​ទេ ខណៈ​ផឹក​ទឹក​ក្តៅ​ពេក អាច​បំផ្លាញ​កោសិកា​ក្នុង​បំពង់​អាហារ​យើង​បាន ធ្វើ​ឲ្យ​រលាក​អណ្តាត បង្ក​ជា​របួស​ថែម​ទៀត។ ហេតុ​នេះ គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ពេល​ផឹក​ទឹក​ក្តៅ ពិសេស​​ត្រូវ​ពិនិត្យ​សីតុណ្ហភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។

មួយ​ទៀត គ្នា​យើង​មិន​គួរ​ផឹក​ទឹក​ក្តៅ​នោះទេ ពិសេស​បើ​យើង​ធ្វើ​ការ​ក្នុង​អាកាសធាតុ​ក្តៅ ឬ​កំពុង​ហាត់​ប្រាណ ព្រោះ​អ្នក​ស្រាវជ្រាវ​អះអាង​ថា ផឹក​ទឹក​ក្តៅ ងាយ​ធ្វើ​ឲ្យ​យើង​បាត់​ស្រេក​ទឹក នាំ​ឲ្យ​យើង​ប្រឈម​បាត់​បង់​ជាតិ​ទឹក​បើ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខាង​លើ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

ចុចអាន៖ ជំនឿផ្តេសផ្តាស ៥ យ៉ាងដែលថាអាចព្យាបាលវីរុសកូវីដ-១៩ បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម