សុខភាព
ទាំងនេះជាប្រភេទអាហារដែលចចាមអារ៉ាមល្បីថាអាចការពារ ឬព្យាបាលកូវីដ-១៩បាន
ចាប់តាំងពីការផ្ទុះឡើងនូវវីរុស COVID-19 បានធ្វើឲ្យមានភាន់ច្រឡំជាច្រើនជុំវិញការព្យាបាល និងវិធីការពារ ក្នុងនោះមានទាំងការធ្វើតាមជំនឿផ្សេងៗ ដើម្បីបណ្តេញវីរុស COVID-19 និងញ៉ាំអាហារណាមួយអាចទប់ស្កាត់វីរុសនេះបាន។ ដំបូងឡើយ នៅពេលដែលវីរុសចាប់ផ្តើមរាលដាលថ្មីៗ អាហារទាំងនេះ គេជឿថា អាចទប់ស្កាត់ការឆ្លងវីរុស COVID-19 បាន៖
ទី១. ខ្ទឹមស

ពាក្យចចាមអារ៉ាមមួយនេះមានការរំលែកច្រើននៅលើបណ្តាញសង្គម ប៉ុន្តែ អង្គការសុខភាពពិភពលោក បានចេញបកស្រាយថា ខ្ទឹមសជាអាហារជំនួយដល់សុខភាពបាន ហើយវាអាចជួយប្រឆាំងនឹងវីរុសបានផងដែរ។ ទោះយ៉ាងណា គ្មានភស្តុតាងណាមួយ អាចបញ្ជាក់ថា វាអាចទប់ស្កាត់មនុស្សពីការឆ្លងវីរុស COVID-19 បានទេ។
ទី២. ស្រា ឬភេសជ្ជៈមានជាតិអាល់កុល

ត្បិតតែអាល់កុលកម្ចាត់មេរោគបានក៏ពិតមែន ប៉ុន្តែជាតិអាល់កុលដែលនៅក្នុងស្រាផ្សេងៗ មិនអាចជួយការពារមិនឲ្យឆ្លងវីរុស COVID-19 បានឡើយ។ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការផឹកស្រាញឹកញាប់ ឬច្រើនហួសកម្រិតអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពរបស់យើង។
ទី៣.ទឹកក្តៅ

ទឹកក្តៅមួយកែវអាចធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ជាពិសេសនៅក្នុងរដូវរងា ។ ចំពោះការជួយទប់ស្កាត់មិនឲ្យឆ្លងវីរុសCOVID-19នោះ គឺមិនពិតនោះទេ វីរុសនេះមិនអាចកម្ចាត់បានដោយគ្រាន់តែផឹកទឹកក្តៅ ឬខ្ពុលមាត់ជាមួយទឹកក្តៅបានទេ។
ទី៤.ក្រូចឆ្មារ

ពាក្យចចាមអារ៉ាមនេះត្រូវបានចែករំលែកជាច្រើននៅលើហ្វេសប៊ុកដូចគ្នា ដែលថា ញ៉ាំទឹកក្តៅជាមួយក្រូចឆ្មារអាចកម្ចាត់វីរុស COVID-19 បាន ប៉ុន្តែមកទល់ពេលនេះគ្មានភស្តុតាងវេជ្ជសាស្រ្តណាមួយមកបញ្ជាក់ថា ក្រូចឆ្មារអាចសម្លាប់មេរោគ COVID-19 បានទេ។
ទី៥.ទឹក និងអំបិល ឬទឹកខ្មេះ

មនុស្សមួយចំនួនជឿថា គ្រាន់តែផឹកទឹកក្តៅលាយជាមួយអំបិល ឬទឹកខ្មេះ អាចការពារពីការឆ្លងវីរុស COVID-19 បាន ប៉ុន្តែវាគ្មានការសិក្សាច្បាស់លាស់ដើម្បីបញ្ជាក់ថា រូបមន្តនេះពិតជាអាចការពារមិនឲ្យឆ្លងវីរុសបានពិត ឬក៏អត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម
ចុចអាន៖ បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


