សុខភាព
អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅក្នុងរដូវរងា
ការងូតទឹកក្តៅ ឬហៅថា nyokutsuru គឺជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ជាពិសេសក្នុងរដូវរងា ការងូតទឹកក្តៅឧណ្ហៗ គឺជាការរីករាយរបស់ជនជាតិជប៉ុនបន្ទាប់ពីអាហារពេលល្ងាច។ ការត្រាំទឹកក្ដៅពិតជាមានអត្ថប្រយោជន៍ច្រើនទន្ទឹមនោះ វាក៏ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នផងដែរ។

១ បំបាត់ភាពអស់កម្លាំង និងជួយបន្ធូរអារម្មណ៍
នៅពេលត្រាំក្នុងទឹកក្តៅ សីតុណ្ហភាពទឹកក្តៅនឹងបង្កើនការរំលាយអាហារក្នុងរាងកាយរបស់អ្នក ជួយបញ្ចេញកាកសំណល់ដែលបណ្ដាលឲ្យអស់កម្លាំងចេញពីរាងកាយ។ វាជួយឲ្យឈាមហូរបានល្អ ហើយដឹកជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ ជួយកាត់បន្ថយភាពនឿយហត់ពីការងារ និងកាត់បន្ថយរោគសញ្ញាអស់កម្លាំងពីការធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៀត ការងូតទឹកក្តៅនឹងធ្វើឲ្យប្រព័ន្ធសរសៃប្រសាទស្វយ័ត parasympathetic សកម្មដែលជួយឲ្យរាងកាយសម្រាក និងធ្វើសកម្មភាពកាន់តែលេចធ្លោ ជាលទ្ធផល អ្នកមានអារម្មណ៍ធូរស្រាល បន្ទាប់ពីងូតទឹកក្តៅ។
២ ជួយបន្ថយរោគសញ្ញានៃជំងឺផ្ដាសាយ
ការងូតទឹកក្តៅឧណ្ហៗនឹងជួយពង្រឹងដល់មុខងារបេះដូង ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម ក្នុងរាងកាយ។ ជាលទ្ធផលអ្នកនឹងបានធូរស្រាល ពីរោគសញ្ញាគ្រុនផ្ដាសាយ។
៣ បង្កើនអត្រានៃការរំលាយអាហាររបស់រាងកាយ
ទឹកក្ដៅជួយបង្កើនអត្រារំលាយអាហារក្នុងរាងកាយបានល្អប្រសើរ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ យើងត្រូវពាក់ម៉ាស់គ្រប់ពេល ធ្វើឲ្យមានកន្ទួលលើផ្ទៃមុខ។ ការងូតទឹកក្តៅឧណ្ហៗ អាចជួយធ្វើឲ្យអាការទាំងនេះប្រសើរឡើង។
៤ ជួយឲ្យគេងលក់ស្រួល
ជាធម្មតា សីតុណ្ហភាពរាងកាយរបស់យើងថយចុះនៅពេលយប់ ធ្វើឲ្យមនុស្សមានអារម្មណ៍ងងុយគេង និងអស់កម្លាំង។ ការងូតទឹកក្តៅឧណ្ហៗ ជួយបង្កើនសីតុណ្ហភាពក្នុងខ្លួនរបស់អ្នក។ នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ វានឹងធ្វើឲ្យមនុស្សគេងលក់ស្រួល ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីគេងលក់ស្រួល ពួកគេគួរតែងូតទឹកក្តៅឧណ្ហៗ ១-២ ម៉ោងមុនពេលចូលគេង។
៥ ជួយបណ្ដេញកាកសំណល់ចេញពីស្បែក
ក្នុងរដូវរងាពេលបែកញើសតិច កាកសំណល់ច្រើនកកកុញក្នុងខ្លួន។ ការងូតទឹកក្តៅឧណ្ហៗដោយត្រាំទឹកពាក់កណ្តាលខ្លួន នឹងធ្វើឲ្យអ្នកបែកញើសកាន់តែល្អ ហើយរាងកាយនឹងបញ្ចេញកាកសំណល់ចេញតាមរយៈញើស។ វាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយ និងសម្រស់។

ត្បិតថាការងូតទឹកក្តៅឧណ្ហៗ ដើម្បីបំបាត់ភាពនឿយហត់ និងរក្សាស្បែកឲ្យមានសុខភាពល្អ តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្នដូចជា សីតុណ្ហភាពទឹកក្តៅគួរមានប្រហែល ៣៨-៤០°C ហើយរយៈពេលត្រាំមិនគួរលើសពី ១០ នាទីទេ។ ទឹកក្តៅលើសពី ៤២°C ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទស៊ីមេទ្រី ដែលជំរុញមនុស្សឲ្យមានការប្រុងប្រយ័ត្ន។ វាមានឥទ្ធិពលផ្ទុយពីការធ្វើឲ្យអារម្មណ៍ធូរស្រាល។ លើសពីនេះ ទឹកដែលក្តៅពេកនឹងធ្វើឲ្យស្បែករបស់អ្នកស្ងួតយ៉ាងងាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?
ចុចអាន៖បុគ្គលិកធ្វើការក្នុងអូហ្វីស បើចេញរោគសញ្ញា ៣ នេះប្រញាប់ជួបពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


