សុខភាព
ងាយៗពីវិធីសាស្ត្របំបាត់ការតឹងច្រមុះ និងហៀរសំបោរ
ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឲ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។

ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោយនេះ ៖
១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ

២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល
៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ
៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗ។ ការញើសសំបោរអាចនាំឲ្យឈឺត្រចៀក និងមានការបង្ករោគនៅក្នុងច្រមុះ
៥) ចំពោះអ្នកដែលឈឺត្រចៀក ឬរលាកច្រមុះជាញឹកញាប់ ដែលបណ្តាលមកពីជំងឺគ្រុនផ្តាសាយ គេអាចជួយបង្ការបញ្ហាទាំងនេះ បានដោយប្រើថ្នាំបន្តក់ច្រមុះបំបាត់ការតឹងច្រមុះ
៦) ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការឈឺចាប់។

ប្រយ័ត្ន៖ ការប្រើថ្នាំដំណក់បំបាត់ការតឹងច្រមុះ មិនត្រូវឲ្យលើសពី ៣ដងក្នុងមួយថ្ងៃ និងមិនត្រូវប្រើឲ្យលើសពី ៣ថ្ងៃទេ។

“សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ!”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



