ជីវិតកម្សាន្ដ
Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ
អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីតារាសម្ដែង Kimberly Ann Voltemus ក្រោយវិលត្រលប់ពីប្រទេសបារាំងវិញ នាងស្រាប់តែប្រកាសលុបចោលការងារទាំងអស់ភ្លាមៗដោយមិនដឹងមូលហេតុពិតប្រាដក។ នេះបើយើងតាមការចុះផ្សាយពីសារព័តមាន Sanook នៅថ្ងៃទី១៥ ខែកុម្ភៈ។
រឿងរ៉ាវរបស់តារាសម្ដែងរូបនេះបានធ្វើឲ្យទស្សនិកជនក្នុងប្រទេសហាក់មានចម្ងល់ជាខ្លាំងថា តើ Kimberly មានបញ្ហាផ្ទាល់ខ្លួនឬយ៉ាងណា បន្ទាប់ពីត្រលប់មកពីចូលរួមព្រឹត្តិការណ៍ Cartier Trinity 100 years ដែលប្រារព្ធខួបលើកទី ១០០នៃការប្រមូលគ្រឿងអលង្ការ Trinity របស់ Cartier ភ្លាមៗ នាងប្រែជាប្រញាប់ទៅជួបពេទ្យជាបន្ទាន់។

ក្រោយមកទើបអ្នកគាំទ្ររបស់នាងបានដឹងថា Kimberly មានជំងឺគ្រុនផ្ដាសាយប្រភេទ A ឬហៅថា H1N1 ដែលធ្វើឲ្យនាងត្រូវតែប្រញាប់លុបចោលការងារដែលនាងទទួលយកក្នុងអំឡុងពេលនេះជាមុនសិន។ ក្នុងនោះផងដែរតារាសម្ដែងរូបនេះបានបង្ហោះនូវលទ្ធផលតេស្តតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនងថា “ខ្ញុំសុំទោសចំពោះការលុបចោលព្រឹត្តិការណ៍ទាំងអស់ក្នុងអំឡុងពេលនេះ។ ខ្ញុំនឹងបានប្រសើរឡើងឆាប់ៗនេះ ហើយនឹងវិលមកជួបអ្នកគ្រប់គ្នាវិញជាក់ជាមិនខាន”។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្រនិង មិត្តភ័ក្តិក្នុងវិស័យសិល្បៈថៃបានដឹងថា តារាសម្ដែងកូនកាត់ Kimberly បានឆ្លងនូវជំងឺផ្ដាសាយប្រភេទ A ម្នាក់ៗបានសម្រុកចូលទៅបញ្ចេញមតិផ្ញើសារសួរសុខទុក្ខជាបន្តបន្ទាប់ និងសូមឲ្យនាងសះស្បើយពីជំងឺយ៉ាងឆាប់រហ័ស។ ជាពិសេសមហាជនក៏សម្ដែងនូវការព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងលើសលប់ ដោយសារតែជំងឺគ្រុនផ្ដាសាយប្រភេទ A ឬហៅថា H1N1 កំពុងតែវាលលុកក្នុងប្រទេសថៃនាពេលនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិវាក្តីស្រឡាញ់ឆ្នាំនេះ Janie ដាក់ឈុតស្រាតអបអរមួយទំហឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


