សុខភាព
កត្តាប្រឈម និងវិធីការពារកូនកើតមិនគ្រប់ខែ
កូនគំរាមសម្រាលមិនគ្រប់ខែ (Menace d’accoudement prématuré) ឬក៏អាចហៅថា ការសម្រាលកូនមុនកំណត់ (មុន ៣៧សប្តាហ៍នៃគភ៌)។ ដែលអាចកើតមានឡើងលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយ និងទារក។
១) កត្តាដែលបណ្តាលឲ្យកូនគំរាមកើតមិនគ្រប់ខែមាន៖
– រលាកប្លោកនោម
– រលាកមាត់ស្បូន
– ការក្លាយរោគ
– ការជក់បារី និងពិសាគ្រឿងស្រវឹង
– ការលើស ឬស្រកទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ
– ម្តាយដែលមានបញ្ហាសុខភាព
– មានផ្ទៃពោះកូនភ្លោះ ឬច្រើន
– មានទឹកភ្លោះច្រើន
– មានផ្ទៃពោះញឹកពេក
– មានប្រវត្តិកើតកូនមិនគ្រប់ខែ ឬគំរាមកើតមុនខែ
– ពិនិត្យសុខភាពមិនបានទៀតទាត់
– ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
– មានអារម្មណ៍ស្ត្រេស

២) រោគសញ្ញា៖
ជាទូទៅកូនគំរាមកើតមិនគ្រប់ខែ អាចស្តែងចេញជារោគសញ្ញាដូចជា៖
– ស្បូនកន្ត្រាក់ចង្កោមរឹង (ធ្វើឲ្យមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)
– រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ
– លីងចង្កេះ
– មានទឹករំអិលធ្លាក់មកជួនកាលមានលាយឈាមប្រាលៗខុសពីធម្មតា។
៣) ផលប៉ះពាល់ និងបញ្ហាប្រឈមរួមមាន៖
– ទារកអាចស្លាប់
– សុខភាពកូនមិនល្អ
– មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក (ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ការលូតលាស់ខួរក្បាល ។ល។)
– ម្តាយអាចប្រឈមមុខនឹងសម្រាលមិនគ្រប់ខែសម្រាប់គ៌រលើកក្រោយទៀត
– បញ្ហាផ្លូវចិត្ត (ក្តីបារម្ភចំពោះទារក)


៤) យើងអាចការពារបានដោយ៖
– ពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់
– កុំធ្វើការងារធ្ងន់ និងហួសកម្លាំង
– ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ
– ពុំគួរមានកូនច្រើន និងញឹកញាប់
– ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ

”ប្រសិនបើមានអាការៈមិនប្រក្រតីគួរតែឆាប់រួសរាន់មកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការស្វែងរកសញ្ញាគ្រោះថ្នាក់ដែលមាន ហើយអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពទាំងមាតា និងទារក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ