សុខភាព
ទម្លាប់អាក្រក់ ៧ ប្រភេទ ដូចសម្លាប់ខ្លួនឯងដោយប្រយោល
តាមពិតទៅ យើងទាំងអស់គ្នាដឹងហើយថា ទម្លាប់នៃការរស់នៅបែបណាដែលមិនល្អសម្រាប់សុខភាពរបស់យើង រួមទាំងទម្លាប់ញ៉ាំស្រា មិនធ្វើចលនារាងកាយ។ ក្នុងករណីខ្លះ ទម្លាប់ទាំងនោះ អាចនឹងសម្លាប់អ្នកដោយប្រយោល ខណៈមិនបានប្រុងប្រយ័ត្ន។

ដូច្នេះហើយ ត្រូវដឹងថា អ្នកកំពុងមានទម្លាប់ ឬអាកប្បកិរិយាមិនល្អបែបណា អាដើម្បីអាចជួយសង្គ្រោះជីវិតខ្លួនឯងបានប្រសើរវិញ។
១ ចៀសវាងការទៅជួបគ្រូពេទ្យឬការពិនិត្យសុខភាពប្រចាំឆ្នាំមិនញឹកញាប់
ការខកខានក្នុងការពិនិត្យរកមើលជំងឺមហារីកសុដន់ ពោះវៀនធំ និងក្រពេញប្រូស្តាត។ ជាលទ្ធផល ឱកាសដើម្បីព្យាបាលជំងឺមហារីកដំណាក់កាលដំបូង ដោយជោគជ័យត្រូវបានខកខាន។ មហារីកជាជំងឺមួយដែលអាចព្យាបាលជាសះស្បើយបាន ប្រសិនបើដឹងថាខ្លួនឯងឈឺទាន់ពេល។ ប៉ុន្តែប្រសិនបើវាក្លាយទៅជាមហារីកមេតាស្ទិក វាពិបាកក្នុងការព្យាបាល។
២ ទទួលយកហានិភ័យនៃការធាត់
ទម្លាប់នៃការញ៉ាំ និងអាកប្បកិរិយាសុខភាពដែលប្រឈមនឹងការធាត់ វាមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ អ្នកធាត់មានហានិភ័យកើតជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺសរសៃឈាមបេះដូង ជំងឺរលាកសន្លាក់ ការគេងមិនដកដង្ហើម និង atherosclerosis។
៣ ទម្លាប់គេងមិនល្អ
ការគេងមិនលក់ឬការគេងមិនលក់រ៉ាំរ៉ៃ អាចបង្កើនហានិភ័យនៃការគាំងបេះដូង ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺនៃប្រព័ន្ធ endocrine ឬការគេងមិនដកដង្ហើម (គេងស្រមុក) ដែលមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ វាអាចបណ្តាលឲ្យខ្សោយបេះដូង ជំងឺលើសឈាមសួត ហើយការសម្រាកមិនបានគ្រប់គ្រាន់ នឹងត្រូវងងុយគេងនៅពេលថ្ងៃ ដូច្នេះអ្នកដែលមានទំនោរងងុយគេងរ៉ាំរ៉ៃក្នុងពេលថ្ងៃ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត
៤ មិនថែរក្សាសុខភាពមាត់ធ្មេញ និងធ្មេញ
សុខភាពមាត់ វាជារឿងដែលមនុស្សជាច្រើនមិនអើពើ ខណៈពេលដែលការថែរក្សាធ្មេញគឺមានសារៈសំខាន់ដូចផ្នែកផ្សេងទៀតនៃសុខភាពរបស់យើង។ ការធ្វេសប្រហែសសុខភាពមាត់ មិនត្រឹមតែប៉ះពាល់ដល់ភាពស្រស់ស្អាតប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានក្លិនមាត់មិនល្អ និងឈឺធ្មេញផងដែរ។
៥ មិនលេបថ្នាំតាមវេជ្ជបញ្ជា
សម្រាប់អ្នកដែលមានជំងឺពីកំណើត ហើយលេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត វាជារឿងគំរាមកំហែងដល់អាយុជីវិតបំផុតមួយទៀត ដូចជាការធ្វើអត្តឃាតដោយប្រយោល។
៦ មិនបរិភោគអាហារតាមការណែនាំរបស់វេជ្ជបណ្ឌិត
ពេលទៅជួបគ្រូពេទ្យក៏បានណែនាំផងដែរនូវអាហារប្រភេទណាដែលគួរញ៉ាំ ឬមិនញ៉ាំ ដូចជាអ្នកជំងឺដែលមានជំងឺខ្សោយបេះដូង អាហារដែលមានជាតិសូដ្យូមខ្ពស់គួរត្រូវបានចៀសវាងយ៉ាងតឹងរ៉ឹង។ ព្រោះវាអាចនឹងបង្កឲ្យមានការកើតឡើងវិញ និងអាចជាគ្រាអាសន្នដែលតម្រូវឲ្យចូលមន្ទីរពេទ្យ។

៧ មិនខ្វល់នឹងការចាក់ថ្នាំបង្ការអ្វីឡើយ។
អ្នកគួរពិនិត្យខ្លួនឯងជានិច្ចថា តើវ៉ាក់សាំងអ្វីគួរត្រូវបានទទួលនៅអាយុនេះ។ ព្រោះការមិនចាក់វ៉ាក់សាំង ធ្វើឲ្យយើងងាយនឹងកើតជំងឺផ្សេងៗ។ ជាពិសេសការឆ្លងមេរោគធ្ងន់ធ្ងរ ឬបាក់តេរីដែលអាចគំរាមកំហែងដល់អាយុជីវិត ការរាតត្បាតកន្លងមកអាចកាត់បន្ថយបានយ៉ាងច្រើនដោយការប្រឹងប្រែងចាក់ថ្នាំបង្ការ៕
ប្រែស្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ទាំង ៦ របស់យុវវ័យ នាំឲ្យមានការសោកស្ដាយពេលចាស់ទៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


