សុខភាព
ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ
ការសិក្សាថ្មីរបស់សាកលវិទ្យាល័យមួយនៅអាល្លឺម៉ង់ បង្ហាញថា ឧស្សាហ៍សកម្មនឹងលំហាត់ប្រាណ មិនត្រឹមតែជួយឲ្យមានរាងកាយសមសួនល្អប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យសមត្ថភាពខួរក្បាលដំណើរការរហ័ស វាងវៃ និងចងចាំបានល្អទៀតផង។

សារព័ត៌មាន Daily Mail បានចេញផ្សាយលទ្ធផលការសិក្សាថ្មីរបស់សាកលវិទ្យាល័យ Münster ប្រទេសអាល្លឺម៉ង់ ដោយបានស្រាវជ្រាវពីសំណាក់សាស្រ្តាចារ្យ Jonathan Repple សិក្សាទៅលើទំនាក់ទំនងរវាងរូបរាងកាយ និងមុខងារខួរក្បាល។
ការសិក្សាបានតាមដានយុវជនស្ម័គ្រចិត្តជាង ១ពាន់នាក់ សុទ្ធសឹងមានសុខភាពល្អ និងមានទម្លាប់ហាត់ប្រាណសកម្ម ក្នុងការរស់នៅប្រចាំថ្ងៃ។ ការតាមដាន ធ្វើឡើងដោយពិនិត្យតាមរយៈបច្ចេកទេស MRI (Magnetic Resonance Imaging) ដើម្បីថតមើលរូបភាពខាងក្នុងរាងកាយ និងខួរក្បាលអ្នកចូលរួម និងធ្វើតេស្តលើសមត្ថភាពចងចាំ រួមទាំងសមត្ថភាពវិនិច្ឆ័យផងដែរ។
ជាលទ្ធផល បង្ហាញឲ្យឃើញថា យុវជនស្ម័គ្រចិត្តមានរូបរាងកាយសមសួន (កម្ពស់ និងទម្ងន់ខ្លួនស៊ីគ្នា) មានសមត្ថភាពខួរក្បាល វិនិច្ឆ័យបានយ៉ាងល្អ ពោល ការចងចាំ សមត្ថភាពថ្លឹងថ្លែងហេតុផល គឺប្រកបដោយភាពវាងវៃ។
ជាមួយនឹង លទ្ធផលបែបនេះ លោកសាស្រ្តាចារ្យ Jonathan បានសរសេរអធិប្បាយលើរបាយការណ៍ស្រាវជ្រាវថា លទ្ធផលនេះ បង្ហាញឲ្យឃើញពីការបង្កើនភាពសមសួននៃរាងកាយ នាំឲ្យសមត្ថភាពធ្វើការវិនិច្ឆ័យបានប្រសើរឡើង មានទាំងការចងចាំ និងដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រសិទ្ធិភាពមុខងារលើខួរក្បាលកាន់តែល្អមួយកម្រិតទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន
ចុចអាន៖ បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


