សុខភាព
បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
ការរត់ ត្រូវចាត់ទុកជាវិធីហាត់ប្រាណល្អបំផុតមួយសម្រាប់សុខភាព ចាស់ៗ ក្មេងៗ សុទ្ធតែអាចធ្វើបាន ប៉ុន្តែការរត់មិនងាយស្រួលដូចអ្វីយើងកំពុងគិតនោះទេ ដោយគ្រាន់ពាក់ស្បែកជើងរួចរ ត់ទាំងមិនចេះតិចនិក ក៏មិនផ្តល់ប្រយោជន៍ច្រើនដែរ។ អត្ថបទនេះនឹងណែនាំវិធីរត់បែបសាមញ្ញៗ ប៉ុន្តែផ្តល់ប្រយោជន៍ច្រើនដល់សុខភាពឲ្យគ្នាយើងបានដឹង។
១- រត់បែបរក្សាថាមពល

រត់បែបរក្សាថាមពល តម្រូវឲ្យយើងរត់ក្នុងរយៈចម្ងាយខ្លី និងរត់យឺតៗ។ វិធីមួយនេះ គេយកទៅប្រើក្នុងការហ្វឹកហាត់ ឬសម្រាប់គ្នាយើងចង់ហាត់ប្រាណជាដើម។ ការរត់បែបនេះ ដើម្បីឲ្យខ្លួនប្រាណយើងងើបចេញពីភាពអស់កម្លាំង បណ្ដាលមកពីរត់ក្នុងរយៈពេលយូរ។ ហេតុនេះ យើងអាចរត់យឺតបានតាមចិត្តចង់ ដោយមិនចាំបាច់ប្រើកម្លាំងច្រើន។
២- រត់បែបធម្មតា
រត់បែបធម្មតា មិនតម្រូវឲ្យយើងរត់ឆ្ងាយឡើយ អាចរត់តាមតែយើងអាចធ្វើបាន។ វិធីរត់មួយនេះ មិនមែនជាការប្រកួតទេ ប៉ុន្តែជាការហាត់ប្រាណ អាចដឹងពីកម្លាំងក្នុងខ្លួនយើង។ គួរបន្ថែមការហាត់រត់របៀបនេះ ក្នុងសកម្មភាពហាត់ប្រចាំថ្ងៃ ដើម្បីជួយដល់ការហាត់ប្រាណយើងកាន់តែមានប្រយោជន៍ចំពោះសុខភាព។
៣- រត់ឆ្ងាយៗ

ដូចឈ្មោះគេដាក់អ៊ីចឹង វិធីរត់មួយនេះ តម្រូវឲ្យយើងរត់ឆ្ងាយៗ ឆ្ងាយរហូតទាល់តែយើងអស់កម្លាំង។ រត់ឆ្ងាយ គឺលត់ដំយើងឲ្យចេះស៊ូទ្រាំ ប៉ុន្តែរយៈចម្ងាយយើងរត់ អាស្រ័យលើស្ថានភាពសុខភាពយើងដូចគ្នា ហើយវានឹងចាប់ផ្ដើមប្រែទៅជាប្រសើរឡើង នៅពេលយើងចាប់ផ្ដើមចេះអត់ធ្មត់ និងស៊ូទ្រាំ។
៤- ចាប់ផ្ដើមសន្សឹមៗ
ចាប់ផ្ដើមសន្សឹមៗ គឺជាការចាប់ផ្ដើមពីជំហានរត់ខ្លីៗ នឹងអាចចាប់ផ្ដើមបង្កើនល្បឿនបន្តិចម្ដងៗ។ វិធីរត់មួយនេះ មានភាពលំបាកច្រើនជាងការរត់បែបធម្មតា ប៉ុន្តែអាចជួយជំរុញទឹកចិត្តរបស់យើងកាន់តែច្រើន និងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
៥- រត់បែប Fartlek

Fartlek ជាវិធីសាស្ត្ររត់ហាត់ប្រាណមួយ ដែលតម្រូវឲ្យយើងរត់បែបធម្មតាមួយរយៈ និងចម្ងាយខុសគ្នា។ វិធីរត់មួយនេះ មានសារៈប្រយោជន៍ខ្លាំង ជួយបង្រៀនយើងឲ្យចេះទប់ទល់ជាមួយភាពអស់កម្លាំង អំឡុងពេលយើងចាប់ផ្ដើមហាត់រត់ក្នុងល្បឿនលឿន។
៦- រត់ឡើងចុះទីខ្ពស់
រត់ឡើងទីខ្ពស់ តម្រូវឲ្យយើងរត់ឡើងចំណោត រត់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន បន្ទាប់មកអាចដើរចុះមកក្រោមវិញ ហើយរត់ឡើងទៅលើម្តងទៀត ហាត់ដដែលៗ។ ចំនួនដងយើងត្រូវរត់ឡើងចុះ យើងត្រូវកំណត់ដោយខ្លួនឯង ផ្អែកលើកាយសម្បទា និងបទពិសោធរបស់យើង។ វិធីរត់ឡើងទីខ្ពស់ អាចអនុវត្តបាន សម្រាប់តែយើងហាត់ប្រាណបែបរត់ជាប្រចាំប៉ុណ្ណោះ។
៧- រត់ឲ្យបានលឿនតាមដែលអាចធ្វើបាន

វិធីរត់មួយនេះ តម្រូវឲ្យយើងរត់ឲ្យលឿនតាមដែលអាចធ្វើបាន ក្នុងរយៈពេលមួយម៉ោង បើយើងជាមនុស្សមានជំនាញរត់ ប៉ុន្តែបើទើបចាប់ផ្ដើមហាត់រត់ អាចរត់រយៈពេលត្រឹមតែ ២០ នាទីបានហើយ។ រត់បែបនេះ អាចជួយឲ្យយើងរត់បានលឿន នៅពេលហាត់រត់ឆ្ងាយៗ និងអាចរត់បានរយៈពេលយូរ។
៨- រត់ដកឃ្លា
វិធីនេះជាប់ទាក់ទងនឹងវិធីរត់យឺតៗ ជាមួយការរត់លឿន ក៏ដូចជាវិធីរត់បែបរក្សាថាមពលផងដែរ។ រត់បែបនេះ អាចត្រូវចំណាយពេលខ្លី ឬយូរ អាស្រ័យលើតម្រូវការរបស់យើង ក៏ជាវិធីល្អបំផុតមួយ ជួយដល់កាយសម្បទា និងភាពអត់ធ្មត់របស់យើងផ្ទាល់។
ដើម្បីក្លាយខ្លួនជាអ្នករត់ដ៏ល្អម្នាក់ ត្រូវហ្វឹកហាត់ខ្លួនយើង តាមរបៀបរត់ផ្សេងៗពីគ្នា មិនត្រូវប្រើតែមួយរបៀបឡើយ។ មានវិធីខ្លះ អាចធ្វើឲ្យយើងអស់កម្លាំងខ្លាំងក៏ពិតមែន ប៉ុន្តែក៏ជាជំនួយយ៉ាងសំខាន់សម្រាប់ការរត់ហាត់ប្រាណដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


